ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សីH5N1 នៅខេត្តព្រៃវែង កើនដល់ ១៦នាក់

BY
Khmernote Media
February 27, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់BTV Cambodia បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង កើនដល់១៦នាក់ ក្នុងនោះជាប់ពាក់ព័ន្ធនឹងកុមារីដែលស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺនេះចំនួន១២នាក់ និងឪពុកមានផ្ទុកជំងឺផ្តាសាយបក្សី ជាប់ពាក់ព័ន្ធចំនួន៤នាក់។

យ៉ាងណាក្តី អ្នកជាប់ពាក់ព័ន្ធទាំងនោះ ក្រសួងសុខាភិបាលមិនបានរកឃើញមាន ផ្ទុកជំងឺផ្តាសាយបក្សីនោះទេ។ នេះបើតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ៕

ប្រភព៖ BTV Cambodia

Share This Post: