ព័ត៌មានជាតិ
សំណាងមែនចេះសង្គ្រោះទាន់ពេល! កុមារាអាយុ៥ឆ្នាំ មានជំងឺរលាកសួតក្លាយជាបូស ត្រូវបានមន្ទីរពេទ្យគន្ធបុប្ជាជួយសង្គ្រោះទាន់ពេល
BY Khmernote Media
February 28, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចុងសប្តាហ៍កន្លងមកនេះមន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថា មានកុមារាតូចអាយុ៥ឆ្នាំ មកពីគ្លីនិកឯកជនមួយនៅភ្នំពេញ មានជំងឺរលាកសួតក្លាយជាបូសសួតនិងធ្លាយថង់សួតយ៉ាងធ្ងន់ធ្ងរបំផុត។

កូនតូច ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ក្រោយការព្យាបាលនិងចោះបង្ហូរខ្ទុះក្នុងសួត និងថែទាំព្យាបាលអស់២៥ថ្ងៃ ដោយក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានសង្គ្រោះជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ៕

ប្រភព៖ PNN News