ព័ត៌មានជាតិ
សម្ដេចក្រឡាហោម តែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង
BY Khmernote Media
February 28, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង។

ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
