ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ នៅតាមបណ្តាសង្កាត់មួយចំនួន ដែលអាចនឹងធ្វើឱ្យគុណភាពទឹកល្អក់កករ

    BY Khmernote Media February 28, 2023
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ នៅតាមបណ្តាសង្កាត់មួយចំនួន ដែលអាចនឹងធ្វើឱ្យគុណភាពទឹកល្អក់កករ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី ការចុះស្រាវជ្រាវរកទឹកធ្លាយនៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដូចខាងក្រោម៖

    ១. សង្កាត់បឹងរាំង សង្កាត់ជ័យជំនះ សង្កាត់ចតុមុខ និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
    ២. សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
    ៣. សង្កាត់ច្បារអំពៅ១ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
    ៤. សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: