ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្ម ប្តូរពីការរឹតត្បិតមកជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ

    BY Khmernote Media March 1, 2023
    សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្ម ប្តូរពីការរឹតត្បិតមកជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្ម ប្តូរពីការរឹតត្បិតមកជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក នេះបើយោងតាមការថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

    នៅក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ខ្ញុំបានដាក់ចេញហើយ និយាយរួចហើយ សូមពិនិត្យបន្ទាន់ទៅលើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធ ត្រូវធ្វើពិសោធនកម្ម ប្ដូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្ត ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សត្វគឺយើងអាចចិញ្ចឹម ប៉ុន្តែយើងអាចយកទៅលែងចោលបាននៅក្នុងព្រៃ ឱ្យសម្បូរទៅដោយសត្វក្ងោកពេញព្រៃ រួចហើយវាបង្កើតស្ថានភាពល្អប្រសើរសម្រាប់សត្វនៅក្នុងប្រទេសរបស់យើង។ ខ្ញុំមិនបានដាក់កំហុស ទៅលើមន្ត្រីអនុវត្តច្បាប់នោះទេ ប្រហែលចេញមកពីច្បាប់ណាមួយ ដែលគាត់យកមកអនុវត្ត។ »

    សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «​ខ្ញុំស្នើសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ មើលមានចំនុចណាដែលត្រូវកែ អត់បញ្ហាទេ សភាយើងគឺអាចដំណើរការប្រជុំ រហូតដល់ជិតបោះឆ្នោត នៅសល់ពេលវេលា គណៈរដ្ឋមន្ត្រីប្រជុំ តែ ១ម៉ោង ២ម៉ោង គឺគ្រប់គ្រាន់ហើយ បន្ទាប់មកបញ្ចូនមកសភា ដើម្បីកែច្បាប់នោះចេញទៅ អត់មានទៅយូរនោះទេ » ៕

    ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information​

    Share This Post: