ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល សម្រេចមិនយកពន្ធលើប្រាក់​ចំណូលរបស់គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

    BY Liny Chan March 1, 2023
    រាជរដ្ឋាភិបាល សម្រេចមិនយកពន្ធលើប្រាក់​ចំណូលរបស់គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

    រាជរដ្ឋាភិបាលសកម្ពុជាម្រេចមិនយកពន្ធលើប្រាក់​ចំណូលរបស់គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី។

    នៅក្នុងលិខិត បានគូសបញ្ជាក់ថា រដ្ឋាភិបាលផ្ដល់ការអនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់​ទុក​លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់​ដំណាច់​ឆ្នាំ២០២៨។

    លិខិតបានបញ្ជាក់ទៀតថា បើទោះបីផ្ដល់ការ​អនុ​គ្រោះដូចករណីខាងលើ ប៉ុន្ដែគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវបង់​ពន្ធ​លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និងពន្ធប៉ាតង។ ក្នុងករណីខកខាន ឬ យឺតយ៉ាវ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សាត្រូវទទួលរងនូវទោសទណ្ឌនានា រួមមានប្រាក់ពិន័យ និងការប្រាក់ តាមបទប្បញត្តិស្ដីពីពន្ធដារជាធរមាន៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay