កម្មវិធីជប់លៀងប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រព្រឹត្តិឡើងយ៉ាងឱឡារិក ក្រោមពាក្យស្លោក បង្កើតក្ដីសុបិន និងឆ្ពោះទៅកាន់អនាគត
ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្វកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៨ និងកម្មវិធីជប់លៀងប្រចាំឆ្នាំយ៉ាងអធិកអធម។ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោកឧកញ្ញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រធាននាយកដ្ឋាន អ្នកគ្រប់គ្រងទូទៅនៃគ្រប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមជាមួយសហការីទាំងអស់នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងនៃសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា និងតំណាងក្រុមហ៊ុនជាដៃគូសហការ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីដ៏ឱឡារិកនេះ។
កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងពិធីចុះហត្ថលេខាលើលិខិតទំនួលខុសត្រូវលើគោលដៅអាជីវកម្មប្រចាំឆ្នាំ២០១៩
នាព្រឹកថ្ងៃដដែរ កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំបានប្រារព្វឡើងក្នុងបរិយាកាសមួយដ៏ឱឡារិក។ កិច្ចប្រជុំនេះបានបូកសរុបការងារ លទ្ធផល និងបទពិសោធន៍ដែលបានសម្រេចក្នុងឆ្នាំ ២០១៨ និងធ្វើការរៀបចំយុទ្ធសាស្ត្រទាំងស្រុងចំពោះគោលដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០១៩។ ក្រុមហ៊ុនបានសម្រេចស្នាដៃដ៏អស្ចារ្យម្តងទៀតសម្រាប់ការអភិវឌ្ឍក្នុងវិស័យអចលនវត្ថុ សម្រេចបានលទ្ធផលផ្លែផ្កាដ៏សប្បូរបែបក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ក្នុងកិច្ចប្រជុំ គ្រប់នាយកដ្ឋាន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានរាយការណ៍ជាបន្តបន្ទាប់ពីសមិទ្ធិផលការងារប្រចាំឆ្នាំ ២០១៨ និងបានចុះហត្ថលេខាលើលិខិតទំនួលខុសត្រូវសម្រាប់គោលដៅអាជីវកម្មឆ្នាំ ២០១៩។ សម្រាប់ឆ្នាំ ២០១៨ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ភ្ជាប់នូវយុទ្ធសាស្រ្តគោលនៃ “ការកសាងទំនុកចិត្តដោយពឹងផ្អែកលើម៉ាកសញ្ញា” ដើម្បីធ្វើការសាងសង់គម្រោងជាច្រើនក្នុងពេលទន្នឹមគ្នាដោយជោគជ័យ។ ក្នុងឆ្នាំនេះដែរ គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ព្រីនស៍ ធាន ស៊ី វ៉ាន អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង និងគម្រោង ព្រីនស៍ ស្មាត ហ្គាឌិន ដែលជាគម្រោងដំណាក់កាលទី ១ នៃព្រីនស៍ ស៊ីធី សេនធើ បានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង និងសណ្ឋាគារព្រីនស៍ ថាម ហូថេល បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ។ ចំណែកមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ក៏បានប្រគល់ផ្ទះជូនអតិថិជនរួចរាល់ហើយដែរ។
លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ធ្វើការចុះហត្ថលេខាលើលិខិតទំនួលខុសត្រូវលើគោលដៅអាជីវកម្មប្រចាំឆ្នាំ២០១៩
គិតមកដល់បច្ចុប្បន្ន ដីបម្រុងទុកមានចំនួនលើសពី ១០០០ ម៉ឺនម៉ែត្រការ៉េ ដែលអាចអភិវឌ្ឍបានជាអគារដែលមានផ្ទៃក្រឡាប្រមាណ ១៥០០ ម៉ឺនម៉ែត្រការ៉េ។
វិស័យពាក់ព័ន្ធផ្សេងទៀតបាននិងកំពុងឈានដល់ដំណាក់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រុមហ៊ុនបុត្រសម្ព័ន្ធមានការអភិវឌ្ឍឆាប់រហ័ស ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានជំរុញយ៉ាងពេញទំហឹងលើយុទ្ធសាស្ត្រនៃការពង្រីកអាជីវកម្មពាក់ព័ន្ធនានា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបានគ្រប់ដណ្តប់លើវិស័យជាច្រើន ក្នុងនោះរួមមាន វិស័យទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ត សណ្ឋាគារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយ ការអភិវឌ្ឍសួនឧស្សាហកម្ម ការគ្រប់គ្រងអចលនទ្រព្យ ។ល។
ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គ្រប់ក្រុមហ៊ុនបុត្រសម្ព័ន្ធបានសម្រេចជាស្ថាពរនូវគោលដៅយុទ្ធសាស្ត្រអាជីវកម្មឆ្នាំ ២០១៨ របស់ខ្លួន។ សណ្ឋាគារព្រីនស៍ ថាម ហូថេល បានក្លាយខ្លួនជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំដំបូងគេនៅក្រុងព្រះសីហនុ ដែលបានផ្តល់ដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ផ្សារទំនើប ព្រីនស៍ ស៊ូភើ ម៉ាឃីត និង ព្រីនស៍ ស៊ុបបានបើកសាខាចំនួន ៣ កន្លែងរៀងៗខ្លួន ហើយបានក្លាយជាម៉ាកសញ្ញាផ្សារទំនើប និងភោជនីយដ្ឋានដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនៅកម្ពុជា។ ផ្ទៃក្រឡាដែលក្រុមហ៊ុន ព្រីនស៍ ប្រផឹធី មេនេចម៉ិន គ្រប់គ្រងមានចំនួនជាង ៣០ម៉ឺនម៉ែត្រការ៉េ និងរំពឹងថានឹងកើនឡើងដល់ ១២០ ម៉ឺនម៉ែត្រការ៉េនៅឆ្នាំ ២០១៩។ បន្ថែមពីនេះទៀត មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ និងសួនឧស្សាហកម្ម ខេម អិម ជេ ផាក ក៏កំពុងស្ថិតនៅក្នុងការសាងសង់ផងដែរ។
គោលដៅការងារឆ្នាំ ២០១៩ បង្ហាញពីគម្រោងអភិវឌ្ឍរយៈពេល ១០ ឆ្នាំរបស់ក្រុមហ៊ុន លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងសន្ទរកនៅក្នុងពិធីថា ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនបានទទួលលទ្ធផលជាទីគាប់ចិត្តលើគ្រប់វិស័យរបស់ក្រុមហ៊ុន ដែលគម្រោងអចលនវត្ថុជាច្រើននៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបានសម្រេច និងចេញជាផ្លែផ្កាហើយ ចំណែកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនក៏បានសម្រេចការអភិវឌ្ឍសំខាន់ៗផងដែរ ដែលនេះជាមោទនភាពរបស់និយោជិកគ្រប់រូបក្នុងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ យ៉ាងណាមិញ គ្រប់ផ្នែកទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្រអាជីវកម្មឆ្នាំ ២០១៩ ដែលដាក់ចេញ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន។
លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ធ្វើការសម្ដែងមតិ
លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងសន្ទរកថា ក្រុមហ៊ុនទទួលបានសមិទ្ធិផលគួរឲ្យកត់សំគាល់ក្នុងឆ្នាំ២០១៨។ លោកក៏បានបញ្ជាក់ផងដែរថា យើងនឹងជួបប្រទះនូវឧបសគ្គជាច្រើនក្នុងឆ្នាំ២០១៩ សមាជិកព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គ្រប់រូបនឹងខិតខំប្រឹងប្រែង យកទំនួលខុសត្រូវ និងសំពាធប្រែក្លាយជាកម្លាំងជំរុញទៅមុខ មិនត្រូវមានតែគំនិតតែគ្មានសកម្មភាព សម្រេចឲ្យបាននូវលទ្ធផលជីវិតរស់នៅប្រកបដោយគុណភាពខ្ពស់ដូចការរំពឹងទុក និងដោយការពឹងផ្អៀកលើភាពអត់ធ្មត់និងសេចក្តីខ្ជាប់ខ្ជួន ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនឹងផ្លាស់ប្ដូរូបរាងថ្មី និងបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់។
លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ថ្លែងសន្ទរកថា
ចាប់ពីឆ្នាំ ២០១៥ មក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុកសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក និងក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនវត្ថុលំដាប់ខ្ពស់នៅកម្ពុជា ក៏ដូចជានិមិត្តសញ្ញានៃអគារក្នុងរាជធានីភ្នំពេញផងដែរ។ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ ក្រុមហ៊ុននឹងបន្តបណ្តាក់ទុកចំនួន ១០ ពាន់លានដុល្លារអាមេរិក និងយកប្រទេសកម្ពុជាជាទីតាំងយុទ្ធសាស្ត្រ សម្រាប់ពង្រីកអាជីវកម្មទៅកាន់ប្រទេសសីង្ហបុរី ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀត ដើម្បីក្លាយខ្លួនជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឆ្លងប្រទេសដែលមានឥទ្ធិពលក្នុងតំបន់អាស៊ាន។
កម្មវិធីជប់លៀងប្រចាំឆ្នាំមានភាពអធិកអធម ទទួលស្វាគមន៍ដំណើរថ្មីក្នុងឆ្នាំថ្មី
នៅរសៀលម៉ោង ៦ ល្ងាច កម្មវិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាប់ផ្តើមឡើងនៅអាគារ G/H កោះពេជ្រ ដែលក្នុងនោះមានការរាំរេក និងការសំដែងយ៉ាងកក្រឹកកក្រែង។ នាយកដ្ឋាន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបានរៀបចំកម្មវិធីសំដែងជាច្រើនយ៉ាងយកចិត្តទុកដាក់ ហើយការសំដែងទាំងអស់សុទ្ធតែមានភាពរស់រវើក និងទាក់ទាញ។ ក្នុងនោះ ក៏មានការច្រៀងយ៉ាងពិរោះរន្ដំ ដែលបានបង្ហាញពីស្មារតីឆ្ពោះទៅមុខ និងភាពសាមគ្គីគ្នារបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើកកែវស្រាជូនពរ
ការសម្តែងដ៏អស្ចារ្យ
ការសម្តែងដ៏អស្ចារ្យ
ដើម្បីជាការលើកទឹកចិត្តបុគ្គលិកទាំងអស់ ក្រុមហ៊ុនបានរៀបចំជាពិសេសនូវរង្វាន់ចំនួន ៩ ដែលក្នុងនោះរួមមាន «រង្វាន់បុគ្គលិកឆ្នើម» «រង្វាន់ការប្រតិបត្តិការងារល្អបំផុត» «រង្វាន់ក្រុមការងារឆ្នើម»។ល។ ដើម្បីជាការសសើរចំពោះបុគ្គលិក និងក្រុមការងារដែលមានសមិទ្ធិផលល្អក្នុងឆ្នាំ ២០១៨។ ក្នុងអំឡុងពេលនៃការសំដែង កម្មវិធីចាប់រង្វាន់ដែលគួរឲ្យរន្ធត់ និងទាក់ទាញបំផុតនោះ បានជំរុញកម្មវិធីជប់លៀងនេះឲ្យមានភាពកាន់តែសប្បាយរីករាយឡើង។ ក្នុងសំលេងសើចក្អាកក្អាយ និងបទចម្រៀងដ៏ពិរោះនោះ សហការីទាំងអស់នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានជូនពរឲ្យក្រុមហ៊ុនមានភាពប្រសើរឡើងជាលំដាប់នៅថ្ងៃខាងមុខ។ កម្មវិធីជប់លៀងនេះក៏បានបិទបញ្ចប់ក្រោមភាពអ៊ូអរ និងសប្បាយរីករាយបំផុត។
លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ធ្វើការប្រគល់រង្វាន់បុគ្គលិកគោរពការងារបំផុត
លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ធ្វើការប្រគល់រង្វាន់ការគ្រប់គ្រងល្អបំផុត
បង្កើតក្ដីសុបិន និងឆ្ពោះទៅកាន់អនាគត។
ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានសម្រេចនូវលទ្ធផលដ៏ត្រចះត្រចង់ ទាំងក្នុងវិស័យអចលនវត្ថុ ក៏ដូចជាការរីកចម្រើននៃក្រុមហ៊ុនបុត្រសម្ព័ន្ធនានា ដែលបញ្ជាក់ពីសមត្ថភាពដ៏ខ្កាំងរឹងមាំរបស់ខ្លួន។ នាឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តក្តីស្រមៃរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទស្សនៈវិស័យនៃការកសាងជីវិតឲ្យកាន់តែប្រសើរ ដោយខិតខំប្រឹងប្រែងឆ្ពោះទៅមុខក្នុងការកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។ គ្រប់បុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងពួតដៃគ្នាឆ្ពោះទៅកាន់គោលដៅថ្មី កសាងភាពថ្កុំថ្កើង និងរីកចម្រើនជាមួយគ្នានិងក្រុមហ៊ុន ក៏ដូចជាស្វាគមន៍ការរីកលូតលាស់ថ្មីៗផងដែរ។







