ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធទាំងស្រុងហ្វេសប៊ុកមួយថា រាល់ការផាកពិន័យចរាចរណ៍ គឺសម្រេចដោយមានការផ្សងសំណាងចាប់គ្រាប់បាល់

    BY Khmernote Media March 3, 2023
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធទាំងស្រុងហ្វេសប៊ុកមួយថា រាល់ការផាកពិន័យចរាចរណ៍ គឺសម្រេចដោយមានការផ្សងសំណាងចាប់គ្រាប់បាល់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ One Player បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុក។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

    តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ចំពោះព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត ដែលចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត៕ សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!

    Share This Post: