ព័ត៌មានជាតិ
ជនសង្ស័យ ដែលគប់ដុំថ្មទៅលើរថយន្តរបស់បងប្អូនប្រជាពលរដ្ឋតាមផ្លូវក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ
BY Khmernote Media
March 6, 2023
ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនសង្ស័យ ដែលបានយកដុំថ្មគប់ទៅលើរថយន្តរបស់បងប្អូនប្រជាពលរដ្ឋតាមផ្លូវ ចំណុចលើស្ពានព្រែកហូរ កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ត្រូវបានឃាត់ខ្លួនភ្លាមៗ។

ក្រោមការបញ្ជាដឹកនាំ របស់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយពីមានការរាយការណ៍ចូលក្នុងគ្រុបតេឡេក្រាមផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ https://t.me/takhmaupolice។ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការរួចរាល់ហើយ ៕




ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town