ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ ដាក់ឱ្យប្រើប្រាស់ MCS Mobile សម្រាប់ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ

    BY Khmernote Media March 7, 2023
    ក្រសួងមុខងារសាធារណៈ ដាក់ឱ្យប្រើប្រាស់ MCS Mobile សម្រាប់ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ

    រាជធានីពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូណឹង ស្ដីពី ការដាក់ឱ្យប្រើប្រាស់ MCS Mobile របស់ក្រសួងមុខងារសាធារណៈ សម្រាប់ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីរាជការរួមមាន៖ ព័ត៌មានប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រាក់ខែ ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិ ។

    ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនថា បន្ទាប់ពីបានបោះពុម្ព និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈបានរៀបចំនិងដាក់ឱ្យដំណើរ ការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា MCS Mobile។

    កម្មវិធីនេះ អនុញ្ញាតឱ្យមន្រ្ដីរាជការ អាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបាន រួមមាន៖ ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិនិងថ្នាក់ ប្រាក់បៀវត្ស រួមទាំងទិន្នន័យនិងព័ត៌មានសំខាន់ដទៃទៀត។

    ទន្ទឹមនោះ តាមរយៈកម្មវិធី MCS Mobile នេះ មន្ត្រីរាជការក៏អាចទទួលបានទាន់ពេលវេលា នូវរាល់ ព័ត៌មានពីក្រសួងមុខងារសាធារណៈផងដែរ។ ដើម្បីប្រើប្រាស់កម្មវិធី MCS Mobile សូមទាញយក(Download) ពីApp Store សម្រាប់ប្រព័ន្ធiOS ឬពីPlay Store សម្រាប់ប្រព័ន្ធAndroid។

    អាស្រ័យហេតុនេះ សូមមន្ត្រីរាជការស៊ីវិលទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

    ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

    Share This Post: