ព័ត៌មានជាតិ

ទៀតហើយ! ឃាត់ខ្លួនបុរសម្នាក់នៅខេត្តតាកែវ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្តមួយគ្រឿងកំពុងធ្វើដំណើរ

BY
Khmernote Media
March 8, 2023

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៤០នាទី នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មានករណីធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន)

បានធ្វើសកម្មភាពយកកំណាត់អុសប្រវែង៦.០សម បានគប់ទៅលើរថយន្តរបស់ជនរងគ្រោះឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រថយន្តម៉ាក RAVE4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-2833 បានធ្វើដំណើរពីត្បូងទៅជើង គោលបំណងជិះទៅផ្ទះ បណ្តាលឱ្យ រថយន្តរងការខូចខាតកញ្ចក់បាំងក្រោយខាងឆ្វេង។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

Share This Post: