ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ច ធ្វើការអប់រំក្រុមក្មេងទំនើងមួយក្រុម កែច្នៃបំពងស៊ីម៉ាំងម៉ូតូ បង្កសំលេងរំខានប៉ះពាល់ដល់ពលរដ្ឋ
BY Khmernote Media
March 10, 2023
ស្រុកបាកាន៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង៩ និង ២០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការជាមួយ កម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈស្រុកបាកាន បានធ្វើការអប់រំក្រុមក្មេងទំនើងមួយក្រុម បង្កការរំខានដល់ប្រជាពលរដ្ឋ និងប៉ះពលដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម។

១.ណែនាំអប់រំអោយពាក់មួកសុវិត្ថភាពអោយត្រឹមត្រូវ
២.តម្រូវអោយម៉ូតូត្រូវដាក់កព្ចាក់
៣.តម្រូវអោយម៉ូតូត្រូវប្ដូរបំពងស៊ីម៉ាំងដែលលឺចេញ
៤.តម្រូវអោយម៉ូតូត្រូវប្ដូរសំបកកងតូចចេញអោយដូចស្ដងដាដើមឡើងវិញ។
៥.ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។
ម៉ូតូដែលត្រូវប្ដូរបំពង់ស៊ីម៉ាំងលឺ មានចំនួន ០៦គ្រឿង និង សំបក់កងតូចមានចំនួន ០៦សំបកកង ៕



ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាកាន