ព័ត៌មានជាតិ
ក្រសួងព្រះបរមរាជវាំង ប្រកាសថា ការឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី«ទុស្សេខ្សែភ្លើង»
BY Khmernote Media
March 13, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាសថា ការឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

នៅក្នុងសេចក្ដីប្រកាសរបស់ ក្រសួងព្រះបរមរាជវាំង បានសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២៖០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជ ដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង ) ។ ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេក ចំពោះព្រឹត្តការណ៍ ជាអកុសលនេះ។ អាស្រ័យហេតុនេះ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕




