នាយកដ្ឋាននគរបាលការពារ ឆ្លើយតបចំពោះការចុះផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយកដ្ឋាននគរបាលការពារ សូមធ្វើការឆ្លើយតបចំពោះការចុះផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម Kanharith Khieu រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ចំពោះការចុះផ្សាយក្នុងគណនីខាង លើដែលមានខ្លឹមសារ (អរុណសួរស្តី លោកពូជាទីគោរពរបស់ក្មួយ ពេលលោកពូចូលរួមប្រជុំ ជួបក្រសួងធំៗ សូមលោកពូជួយលើកមតិ អ្នកប្រចាំការយាមមាត់ច្រកចេញចូលសុំ កាហ្វេ,បារី ជួបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ)។ កន្លងមកពិតជាមានបញ្ហានេះមែន ហើយអង្គភាពបានធ្វើការអប់រំ ណែនាំ ដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិរួចហើយ។ ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ និងខិតខំ អប់រំ ណែនាំ ដល់មន្ត្រី ក្រោមឱវាទ យាមប្រចាំការច្រកចេញ-ចូល ក្រសួងមហាផ្ទៃ និង កន្លែងផ្សេងៗទៀត និងលុបបំបាត់ឲ្យបានការសុំ កាហ្វេឬបារី និងសុំទទួលយកដោយរីករាយនៅការរិះគន់ កែលម្អដោយស្ថាបនា។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមជ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាជ្រាបជារបាយការណ៍ និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police