ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចចៅហ្វាវាំង គង់ សំអុល នឹងរៀបចំជួសជុលព្រះរាជដំណាក់តូចឡើងវិញ ក្រោយត្រូវភ្លើងឆាបឆេះកាលពីយប់មិញ

    BY Khmernote Media March 13, 2023
    សម្តេចចៅហ្វាវាំង គង់ សំអុល នឹងរៀបចំជួសជុលព្រះរាជដំណាក់តូចឡើងវិញ ក្រោយត្រូវភ្លើងឆាបឆេះកាលពីយប់មិញ

    ខេត្តសៀមរាប៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជាង១០យប់ មានហេតុការណ៍អគ្គិភ័យ ឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ ខេត្តសៀមរាប ដោយទុស្សេខ្សែភ្លើង នេះជារឿងដ៏សែនសោកស្តាយបំផុតចំពោះព្រឹត្តិការណ៍ដ៏អកុសលនេះ។

    ឃើញទិដ្ឋភាពនេះ ខ្ញុំនឹកអនុស្សាវរីយ៍ កាលពី២៥ឆ្នាំមុន ខ្ញុំ និងភរិយាខ្ញុំ បានចូលក្រាបបង្គំគាល់ និងបានហែសម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចហ្លួងម៉ែ សោយព្រះស្ងោយ នៅក្នុងព្រះរាជដំណាក់តូចនេះ។

    ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានអញ្ជើញមកពិនិត្យ និងរៀបចំជួសជុលព្រះរាជដំណាក់តូចដែលឆាបឆេះនេះឡើងវិញ ៕

    ប្រភព៖ Seang Nam, National Assembly Member Of Cambodia

    Share This Post: