ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២១ ខែមីនា អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើនៅតាមតំបន់មួយចំនួន

    BY Khmernote Media March 14, 2023
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២១ ខែមីនា អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើនៅតាមតំបន់មួយចំនួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

    ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
    – សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៧ °C
    – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

    ២៖ តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C
    – សីតុណ្ហភាពអតិបរមាមានពី ៣៥- ៣៧ °C
    – ធាតុអាកាសក្តៅហើយស្ងួត។

    ៣៖ តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C
    – សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥ °C
    – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: