ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន

    BY Khmernote Media March 14, 2023
    ជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ប្រព្រឹត្តកាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៩០៧ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។

    ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
    ១-ឈ្មោះអែល រក្សា ហៅសាល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (មានសារធាតុញៀន)។
    ២-ឈ្មោះហូ រ៉ូហ្សាត ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។

    វត្ថុតាងដកហូត៖ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JJ-6440។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: