ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល

    BY Khmernote Media March 14, 2023
    ដំណឹងល្អ! រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់ សិស្ស-និស្សិត ទាំងពីរភេទ ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការវិល ក្រសួងមហាផ្ទៃ ឱ្យបានជ្រាបថា៖

    រដ្ឋបាល ខេត្តបន្ទាយមានជ័យ សម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើស សិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌ មន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ដើម្បីទៅបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ (ក្របខ័ណ្ឌ”ក”) ចំនួន ០៦នាក់ មានដូចខាងក្រោម៖

    ក-សាលាក្រុងប៉ោយប៉ែត ចំនួន ០២នាក់
    ខ-សាលាស្រុកអូរជ្រៅ ចំនួន ០២នាក់
    គ-សាលាស្រុកម៉ាឡៃ ចំនួន ០២នាក់ ៕​

    ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    Share This Post: