ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍

    BY Khmernote Media March 14, 2023
    រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍

    រាជធានីភ្នំពេញ៖ ​នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៣។

    រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យនេះ មានគោលបំណងកំណត់ អំពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលហៅកាត់ថា «កម្មវិធី»។

    មាត្រា២៖ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសាលារៀនសាធារណៈដែលត្រូវបានជ្រើសរើសឱ្យអនុវត្តកម្មវិធី។

    មាត្រា៣៖ វាក្យសព្ទដែលប្រើនៅក្នុងអនុក្រឹត្យនេះ មានដូចខាងក្រោម៖

    កសិផលក្នុងសហគមន៍ សំដៅដល់ផលិតផលក្នុងសហគមន៍ មានដូចជា អង្ករ ត្រី សាច់ ស៊ុត ទឹកដោះសត្វ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ចំណីអាហារដែលបញ្ចូលមីក្រូសារជាតិជាដើម ដែលមាន ប្រភពពីផលិតកម្មដំបូង សម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនសាធារណៈ។

    សាលារៀនគោលដៅ សំដៅដល់សាលារៀនសាធារណៈ ដែលត្រូវបានជ្រើសរើស និងកំណត់សម្រាប់ការអនុវត្តកម្មវិធី ៕

    Share This Post: