ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក នឹងបិទការធ្វើនាវាចរណ៍ជាបណ្តោះអាសន្ន តាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅចាប់ពីថ្ងៃស្អែកនេះ

    BY Khmernote Media March 14, 2023
    អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក នឹងបិទការធ្វើនាវាចរណ៍ជាបណ្តោះអាសន្ន តាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅចាប់ពីថ្ងៃស្អែកនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទនាវាចរណ៍ជាបណ្តោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក សូមជម្រាបជូនថា៖ តបតាមការស្នើសុំរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលត្រូវតភ្ជាប់ និងអនុវត្តការងារដាក់បំពង់ មេនាំទឹកស្អាតនៅបាតទន្លេសាបដែលត្រូវឆ្លងពីត្រើយខាងកើតស្ពានព្រែកព្នៅ ឆ្ពោះទៅត្រើយខាងលិច ដើម្បី ផ្គត់ផ្គង់ទឹកស្អាត និងបំពេញសេចក្តីត្រូវការបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យបានទាន់កម្មវិធីផែនការដែលបានកំណត់ ហើយការដាក់បំពង់មេនាំទឹកស្អាតនេះ នឹងប្រព្រឹត្តទៅចាប់ពី ម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់បិទបញ្ចប់ការងារនៅម៉ោង៦ និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

    ដើម្បីគ្រប់គ្រងការងារនេះឱ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សូមបិទការធ្វើនាវាចរណ៍ ជាបណ្ដោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ដែលត្រូវឆ្លងកាត់ចំណុចស្ពានព្រែកព្នៅតាមដង ទន្លេសាប ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចជម្រាបជូនខាងលើ។

    អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មានជំនឿយ៉ាងមុតមាំថា សហគ្រាសសាធារណៈ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់នាវា និងមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកទាំងអស់និង ស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay