ព័ត៌មានជាតិ

ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងខុសបច្ចេកទេស​ បង្កសំឡេងរំខាន​ ១៨គ្រឿង ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបចាប់ឃាត់

BY
Khmernote Media
March 14, 2023

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងខុសបច្ចេកទេស​ បង្កសំឡេងរំខាន ចំនួន​ ១៨គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ធ្វើការបង្ក្រាបចាប់ឃាត់​ នៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៣។

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៨គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕

Share This Post: