ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តតាកែវ បដិសេធទាំងស្រុងនូវព័ត៌មានមិនពិត នៅភូមិសាស្ត្រផ្សារសំរោងយ៉ាង ដែលធ្វើឱ្យសាធារណៈជនមានការភ័នច្រឡំ

    BY Khmernote Media March 15, 2023
    រដ្ឋបាលខេត្តតាកែវ បដិសេធទាំងស្រុងនូវព័ត៌មានមិនពិត នៅភូមិសាស្ត្រផ្សារសំរោងយ៉ាង ដែលធ្វើឱ្យសាធារណៈជនមានការភ័នច្រឡំ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញករណីផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើបណ្ដាញសង្គម មិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិកភូតកុហុក បោកប្រាស់ ញុះញង់ បំភ្លៃ ខុសពីការពិត បណ្ដាលឱ្យសាធារណៈជនមានការភ័នច្រឡំ ជាខ្លាំង។

    ថ្មីៗនេះមាន គេហទំព័រហ្វេសប៊ុកមួយចំនួន ជាពិសេសគេហទំព័រហ្វេសប៊ុករបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយព័ត៌មានមួយ ចំនួនពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តតាកែវ ដែលជាព័ត៌មានមិនពិតគ្មានមូលដ្ឋាន ច្បាស់លាស់ មានចរិកភូតកុហក បោកប្រាស់ ញុះញង់ បំភ្លៃ ខុសពីការពិតក្នុងគោលបំណងទាញយកប្រយោជន៍ សម្រាប់ក្រុមខ្លួន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ជាពិសេសធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយល់ច្រឡំ និងបាត់បង់ជំនឿចិត្តលើអាជ្ញាធរ។

    ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានគេហទំព័រនិងគណនីហ្វេសប៊ុកមួយចំនួនបានយក រូបភាព និងព័ត៌មានដែលបានកើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភ្នំសំពៅ ខេត្តបាត់ដំបង មកផ្សព្វផ្សាយបំភ្លៃថាជារឿងដែលកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភូមិសាស្ត្រផ្សារសំរោងយ៉ាង ស្រុកបាទី ខេត្តតាកែវ ទៅវិញ។

    រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលព័ត៌មានប្រកបដោយភាពវៃឆ្លាត និងសូមពិនិត្យឱ្យបានច្បាស់លាស់មុននឹងធ្វើការផ្សព្វផ្សាយ ឬចែករំលែកបន្ត ជៀសវាងផ្សព្វផ្សាយព័ត៌មាន មិនពិត គ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យក្លាយខ្លួនទៅជាឧបករណ៍បម្រើផលប្រយោជន៍ដល់ជនខិលខូចដោយ មិនដឹងខ្លួន ហើយអាចឈានទៅបង្កបញ្ហាដល់ខ្លួន។

    រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិកញុះញង់ បំភ្លឺខុសពីការពិត ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីប្រយុទ្ធ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងធានាបាននូវស្ថេរភាពសង្គម ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ៕

    ប្រភព៖ រដ្ឋបាលខេត្តតាកែវ

    Share This Post: