បច្ចេកវិទ្យា
realme C55 នឹងប្រកាសជាផ្លូវការជាមួយទំហំផ្ទុកធំ 16GB*+256GB តម្លៃក្រោម 200 ដុល្លារ ដែលជាតម្លៃមិនគួរឲ្យជឿ ជាមួយនឹងទំហំផ្ទុកធំក្នុងប្រទេសកម្ពុជានៅថ្ងៃទី 21 មីនា នេះ!
realme ដែលជាប្រេនស្មាតហ្វូនកំពុងរីកចម្រើនខ្លាំងជាងគេលើពិភពលោក ទើបតែបានបញ្ជាក់ពីគម្រោងនៃការប្រកាសចេញ realme C55 នៅថ្ងៃទី 21 ខែមីនា នៅក្នុងប្រទេសកម្ពុជា។ realme បានប្រកាសពីការធ្វើឲ្យប្រសើរឡើងនូវ យុទ្ធសាស្រ្តនៅលើស៊េរី C ហើយឥឡូវនេះ realme C55 មកជាមួយនឹងលក្ខណៈពិសេស 4 ដូចជា នៅក្នុងកាមេរ៉ា ទំហំផ្ទុកទិន្នន័យ ការសាកថ្មលឿន និងការរចនាថ្មី។ នៅក្នុងចំនោម C Series realme បានឧទិស្សនាមថា “ជើងឯកនៃស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ក្នុងគោលបំណងនាំយកបច្ចេកវិទ្យាថ្មីឈានមុខ សម្រាប់មនុស្សគ្រប់គ្នា ដែលអាចមានលទ្ធភាពទិញបាន ហើយសូមកុំភ្លេចតាមដានទំព័រផ្លូវការរបស់ realme សម្រាប់ការចេញលក់ និងតម្លៃផងដែរ។
តោះទៅដឹងអំពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរបស់ realme C55

realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំរហូតដល់ 256GB ដែលវាទំហំផ្ទុកធំបំផុតស្ថិតក្នុងកម្រិតតម្លៃនេះ ដែលផ្តល់នូវបទពិសោធន៍ ប្រើប្រាស់កាន់តែរលូន និងយូរអង្វែង។ លើកនេះ realme C55 បំពាក់ថាមពលថ្មធំជាមួយនឹងការសាកថ្មលឿន 33W SUPERVOOC ដែលវាជាល្បឿនសាកលឿនបំផុត 33W ក្នុងកម្រិតតម្លៃនេះ បើប្រៀបធៀបទៅនឹងគូប្រជែង OPPO vivo និង Samsung ។

លើកនេះការមេរ៉ាកាន់តែខ្លាំង realme C55 បំពាក់កាមេរ៉ាទំហំ 64MP ហើយវាជា C Series ដំបូងបង្អស់ដែលបំពាក់សេនស័រកម្រិត flagship GT ដែលមានទំហំភីកសែលធំ 0.7μm និងទម្រង់អុបទិក 1/2″ ដែលជាឧបករណ៏ដូចគ្នាដែលប្រើនៅលើ realme GT Master Edition។

មកដល់ផ្នែកខាងក្រោយ realme C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាម៉ូដប្រដេញពន្លឺរំលេចចែងចាំង ដែលត្រូវបានបំផុសគំនិតដោយធាតុធម្មជាតិ ដែលមានពីរពណ៌គឺ Sunshower និង Rainy Night។ realme បានភ្ជាប់ការរចនាយ៉ាងល្អនេះជាមួយនឹងតួខ្លួន 7.89mm ស្តើងបំផុត។

លើសពីនេះ realme បញ្ជាក់ថា C55 នឹងក្លាយជាផលិតផលដំបូងរបស់ខ្លួនដែលបំពាក់ “Mini Capsule” ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ជាមួយចលនាជុំវិញរន្ធកាមេរ៉ាកាត់ សម្រាប់ការជូនដំណឹងផ្សេងៗ។ វាជាស្មាតហ្វូន Android ដែលមានចលនា “Dynamic island” ដំបូងបង្អស់ ដែលមានអេក្រង់អន្តរកម្មច្រើនបំផុត។ កាន់តែពិសេស realme C55 ដំណើរការដោយ realme UI 4.0 នៅលើ Android 13 ចេញពីប្រអប់ស្រាប់។

realme C Series ផ្តោតលើអ្នកប្រើប្រាស់
យោងតាមមតិជាច្រើនពីអ្នកប្រើប្រាស់ C Series realme បានរកឃើញថា មានអ្នកប្រើប្រាស់ប្រហែល 70% ចង់បានទំហំផ្ទុកធំជាងមុន 56% ចង់បានកាមេរ៉ាល្អជាងមុន និង 50% ត្រូវការសាកថ្មលឿនជាងមុន។ ដូច្នេះហើយ realme នឹងខិតខំប្រឹងប្រែង ធ្វើឲ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរឡើង ជាមួយការបន្ថែមនូវបច្ចេកវិទ្យាក៏ដូចជា ផ្នែករឹងឲ្យកាន់តែខ្លាំង។


បច្ចេកវិទ្យា
តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?
ពិតជាថ្មី ហើយកាន់តែទំនើប! លឿនអស់ស្ទះ ជាមួយស្មាតហ្វូនលំដាប់កំពូលអេក្រង់បត់ OPPO Find N2 Flip សាកថ្មរហ័សគ្រប់ស្ថានភាព ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ ។

រំខានណាស់មែនទេ? ពេលមើលរឿងបណ្តើរសាកថ្មបណ្តើរ? ពេលទូរស័ព្ទអស់ថ្មភ្លាមៗសាកថ្មម្តងៗត្រូវចំណាយពេលរង់ចាំយូរៗ? ថាមពលថ្មធំគឺពិតជាសំខាន់ ចំណែកការសាកថ្មលឿនក៏រឹតតែសំខាន់ ដូចនេះទើប OPPO Find N2 Flip បំពាក់មកនូវថាមពលថ្មធំ 4300mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ សាកលឿន និងសុវត្ថិភាពឈានមុខគេ។ គួរបញ្ជាក់ផងដែរថា OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានថាមពលថ្មធំជាងគេ និងសាកថ្មបានលឿនបំផុត បើធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។

សុំសរសើរដល់កំពូលស្មាតហ្វូន OPPO Find N2 Flip សមត្ថភាពកាន់តែខ្លាំងលឿនហួសពីការរំពឹងទុក បំពេញថាមពលថ្មកាន់តែរហ័ស ដោយប្រើពេលសាកត្រឹមតែ 23 នាទីអាចសាកថ្មបាន 50% ហើយសាកពេញ 100% ក្នុងត្រឹមតែ 57 នាទីតែប៉ុណ្ណោះ។
បន្ថែមពីនេះ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 𝟑.𝟐𝟔” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ រូបរាងតូចស្រឡូនងាយស្រួលដាក់ក្នុងខោប៉ៅឬកាបូប ផ្ដល់សេរីភាពក្នុងការច្នៃប្រឌិតកាន់តែច្រើនដែលងាយស្រួលក្នុងការមើលពត៌មាន ថតរូបបានត្រឹមត្រូវ និងមានមុខងារសម្បូរបែបជាច្រើន។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6 ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ និងស៊ីមស្មាតលេខពិសេស គិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕


បច្ចេកវិទ្យា
WoW! OPPO Find N2 Flip តម្លៃ $899 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!
មួយរយៈនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងខ្លះៗរួចមកហើយទាក់ទងនឹងស្មាតហ្វូនកំពូល OPPO Find N2 Flip តម្លៃ $899 ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្មាតហ្វូនស្នាមផ្នត់តិចជាងគេបំផុតស្ទើរតែមិនឃើញនឹងភ្នែកទទេ ថាមពលថ្មធំជាងគេបំផុត 4300mAh និងសាកថ្មលឿនជាងគេ 44W SUPERVOOC™។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេឬ?

សម្រាប់ផ្នែកកាមេរ៉ាក៏ជាផ្នែកមួយសំខាន់ និងត្រូវខ្វាយខ្វល់រាល់ពេលទិញទូរស័ព្ទ ជាពិសេសមិត្តនារីៗ។ ហេតុនេះហើយ OPPO Find N2 Flip ជាស្មាតហ្វូនកាមេរ៉ាកម្រិតកំពូលទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ បានសហការបង្កើតរួមគ្នាជាមួយ Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់ពិភពលោកដើម្បីបង្កើតសមត្ថភាពថតរូបឲ្យកាន់តែអស្ចារ្យនៅលើកាមេរ៉ាមេ 50MP សេនស័រ Sony IMX890 និងកាមេរ៉ា 8MP Ultrawide មុំទូលាយ 112 ° សេនស័រ Sony IMX355 ដំណើរការដោយ NPU MariSilicon X ដែលផ្តល់បទពិសោធន៍ថតល្អបំផុតក្នុងកម្រិត 4K 60fps។ គួរបញ្ជាក់ថា នៅលើ OPPO Find N2 Flip ក៏មានមុខងារ Hasselblad Mode ដែលជាមុខងារបន្ថែមសម្រាប់អ្នកចូលចិត្តថតរូបផងដែរ។


ឥឡូវងាកមកមើលកាមេរ៉ាស៊ែលហ្វី រចនារន្ធប្រហោងជាមួយនឹងកម្រិតភាពច្បាស់ 32MP ប្រើសេនស័រ Sony IMX709 ដែលគាំទ្រក្នុងការថតវីដេអូក្នុងកម្រិត 1080P 30fps។ បន្ទាប់ពីសាកល្បងប្រើកាមេរ៉ា OPPO Find N2 Flip រួចមកគឺហ៊ាននិយាយថាល្អខ្លាំងទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ព្រោះវាបានបញ្ជាក់ពីពណ៌ពន្លឺច្បាស់ៗ និងព័ត៌មានលម្អិតៗលើរូបភាព។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕


