បច្ចេកវិទ្យា
តើ OPPO Find N2 Flip ទទួលបានការវាយតម្លៃពីអតិថិជនកម្រិតណាលើសកលលោក?
- BY
- Liny Chan
- March 16, 2023
សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងខ្លះៗរួចមកហើយអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N2 Flip កំពុងមានសន្ទុះខ្លាំងក្លាយ៉ាងក្តៅគគុកជុំវិញទីផ្សារស្មាតហ្វូនលើពិភពលោក។ Find N2 Flip ជាស្មាតហ្វូនបត់ដំបូងរបស់ OPPO ដែលបានបង្ហាញខ្លួននៅលើទីផ្សារសកល ហើយទោះបីជាវាមកក្រោយគេបន្តិចមែនប៉ុន្តែ OPPO ពិតជាផលិតស្មាតហ្វូននេះបានយ៉ាងប្រណិត ល្អឥតខ្ចោះជាមួយទំនុកចិត្ត និងការជឿជាក់ខ្លាំងទៅលើផលិតផលថ្មីមួយនេះ។
មួយរយៈចុងក្រោយនេះទាំងវេបសាយល្បីៗក្នុងស្រុក និងវេបសាយបរទេសជាច្រើនក៏បានចុះផ្សាយពីស្មាតហ្វូនអេក្រង់បត់ Find N2 Flip យ៉ាងព្រោងព្រាតរហូតក្លាយជាប្រធានបទដ៏ក្តៅគគុកជុំវិញពិភពលោកតែម្តង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្មាតហ្វូនប្រភេទនេះកំពុងក្លាយជាទីពេញនិយមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលទីផ្សារស្មាតហ្វូននេះកំពុងមានសន្ទុះនិងមានការប្រកួតប្រជែងខ្លាំង។ ហើយចាប់តាំងពី OPPO ប្រកាសដាក់លក់ Find N2 Flip នៅលើទីផ្សារសកលរួចមក អតិថិជនជាច្រើនគ្រប់ទិសទីក៏បានចែករំលែក និងបញ្ចេញពីអារម្មណ៌រំភើបពីការប្រើប្រាស់ស្មាតហ្វូននេះដោយផ្ទាល់ផងដែរ។ លើសពីនេះសូម្បី Vlogger ល្បីៗនិងអ្នក Review ជំនាញៗជាច្រើនមានការជជែកវែកញែកយ៉ាងមាំទាំលើស្មាតហ្វូនអេក្រង់បត់មួយនេះមិនឈប់ឈរ ធ្វើឲ្យម្នាក់ៗជ្រួលជ្រើមខ្លាំងមិនធម្មតា ដែលអេក្រង់ខាងក្រៅរបស់ OPPO Find N2 Flip គឺឡូយពិសេសជាងស្មាតហ្វូនអេក្រង់បត់ដទៃទ្វេដង ជាពិសេសវាក្លាយជាមុខងារដ៏សំខាន់នៅលើអេក្រង់បត់ផងដែរ។
ក្នុងនោះក៏មានចម្ងល់ជាច្រើនលើកឡើងថា តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នឹងមានដាក់លក់នៅក្នុងស្រុកខ្មែរឬទេ? បើតាមដឹងនៅលើ Facebook Page របស់ OPPO ប្រចាំប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួននឹងបញ្ចេញដាក់លក់ដែរ។ ដូចនេះកុំភ្លេចរង់ចាំទទួលអ្វីដែលថ្មីពី OPPO ក្នុងពេលឆាប់ៗនេះ៕
បច្ចេកវិទ្យា
តើទូរស័ព្ទអេក្រង់បត់មួយណាដែលគួរទិញក្នុងឆ្នាំ 2023? អេក្រង់ខាងក្រៅធំ អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់ សមត្ថភាពកម្រិតកំពូលលើសគេឯង…
- BY
- Liny Chan
- March 28, 2023
ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនបានបោះជំហានក្នុងវិស័យស្មាតហ្វូនអេក្រង់បត់ ហើយបច្ចេកវិទ្យាអេក្រង់បត់នេះក៏កំពុងតែរីកចម្រើន និងទទួលប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។
មិនបង្អង់យូរ OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ឈានមុខលើពិភពលោកក៏បានផលិតអេក្រង់បត់នេះដែរ ទោះមិនមែនដំបូងគេប៉ុន្តែ OPPO Find N2 Flip ឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ ហើយវាមកដើម្បីបំពេញចន្លោះខ្វះខាតនៃស្មាតហ្វូនបត់ដទៃ ហេតុនេះហើយទើបឃើញស្ថាប័នព័ត៌មានបច្ចេកវិទ្យាក្នុងស្រុក រួមទាំងអ្នក Review ដ៏មានជំនាញជាច្រើនជ្រើសយកស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មកនិយាយជាហូរហែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ តោះចង់ដឹងថា តើ OPPO Find N2 Flip មានចំណុចអ្វីដែលពិសេសជាងស្មាតហ្វូនដទៃ? ហើយវាបំពាក់សមត្ថភាពអស្ចារ្យអ្វីខ្លះ?
គ្រាន់តែចាប់កាន់ OPPO Find N2 Flip គឺដឹងថាវាលេចធ្លោជាងមិត្តរបស់វាដែលជាស្មាតហ្វូនអេក្រង់បត់ដូចគ្នាបាត់ទៅហើយ ជាមួយនឹង Cover Screen ធំជាងគេ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382×720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់ដទៃមិនដល់ 2 Inch ផង។ ហើយចំណុចទាក់ទាញមួយទៀតគឺវាមិនត្រឹមតែជាផ្ទាំងបង្ហាញដំណឹងទេ តែក៏អាចប្រើប្រាស់មុខងារជាច្រើននៅលើអេក្រង់ខាងក្រៅនេះបានផងដែរជាមួយនឹងមុខងារបង្ហាញព័ត៌មានអាកាសធាតុ ទទួលនិងបដិសេធការហៅចូល ឆ្លើយតបសារ គ្រប់គ្រងការចាក់តន្រ្តី និងគាំទ្រកម្មវិធី Spotify Music។ លើសពីនេះអាចប្រើកាមេរ៉ាក្រោយថតរូប ថតវិដេអូចេញពី Len ទាំងពីរដែលជាការសហការជាមួយនឹងក្រុមហ៊ុន Camera Hasselblad ផងដែរ។
បើក្រឡេកទៅមើលរូបរាងវិញគឺតូចច្រឡឹងគួរឲ្យស្រលាញ់ រចនាមកជាមួយកម្រាស់ស្តើងបំផុតពេលបត់ចូល ដែលផ្តល់ភាពងាយស្រួលទាំងពេលទុកដាក់ និងរាល់ពេលចាប់កាន់។ អ្វីដែលគួរឲ្យសរសើរគឺពេលបើកចូលអេក្រង់ខាងក្នុងពិតជាទទួលបានបទពិសោធន៍ច្រើនលើសពីការរំពឹងទុក ដោយស្នាមផ្នត់គឺរាបស្មើល្អមែនទែន ស្ទើរតែមើកមិនឃើញនឹងភ្នែកជាមួយទំហំអេក្រង់ 6.8 Inch AMOLED Refresh Rate 120Hz ដែលបង្ហាញរូបភាពក្នុងកម្រិត 1080×2520 pixels ជាមួយនឹងកម្រិតពណ៌បែបធម្មជាតិដិតស្អាតក្នុងការទស្សនាវីដេអូ។ ចំណែកការលេងហ្គេមក៏រអិលដូចគ្នាជាមួយកម្លាំងម៉ាស៊ីនដែលបំពាក់ដោយបន្ទះឈីប Mediatek Dismensity 9000+ ដើរដោយប្រព័ន្ធប្រតិបត្តិការ ColorOS13 និងដំណើរការលើ Android 13។ លើសពីនេះបន្ថែមជាមួយកម្លាំងសមត្ថភាពថាមពលថ្មមិនធម្មតា 43000mAh ដែលគ្មានស្មាតហ្វូនអេក្រង់បត់មួយណាមានថាមពលធំបែបនេះឡើយ ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត 44W SUPERVOOC™ ផងដែរ។
ចំណុចស្នូលមួយទៀតដែលគ្រប់គ្នាចង់ដឹងនោះគឺ Camera ខាងក្រោយសម្រាប់ការថត Selfie ដែលមាន Len មានទំហំ 50MP ដែលជា Sensor Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110°បានសម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំង ដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Untra Wide ដែលមានទំហំ 8MP ជា Sensor Sony IMX 355 ក៏អាចផ្តិតយករូបភាពបានច្បាស់មិនចាញ់ Len ដើមប៉ុន្មាននោះទេ។ មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 3.26 Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noise Reduction ជួយកាត់គ្រាប់ Noise រាល់ពេលថតរូបនៅពេលយប់។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ។
បច្ចេកវិទ្យា
OPPO Find N2 Flip តម្លៃ $899 ស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ ថាមពលថ្មធំ 4300mAh និងសាកថ្មបានលឿនបំផុត 44W SUPERVOOC™
- BY
- Liny Chan
- March 26, 2023
រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី25 មីនា 2023 OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)។ បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ អ៊ុ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី Miss Grand International 2022 ពិសេសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។
ជាមួយបរិយាកាសដ៏រំភើបនិងសប្បាយរីករាយនេះគឺធ្វើឡើងក្នុងផ្សារទំនើប Chip Mong 271 Mega Mall ដោយឃើញមានការចូលរួមពីហ្វេនៗនិងអតិថិជនរបស់ OPPO ជាច្រើន។ រឹតតែពិសេសក្នុងកម្មវិធីនេះលើវេទិកាតារាកិត្តិយសទាំង 3 របស់ OPPO បានចែករំលែកពីភាពជោគជ័យក្នុងវិស័យរៀងៗខ្លួន រួមជាមួយនឹងបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នាំឲ្យម្នាក់ៗផ្ចង់អារម្មណ៍ស្តាប់គ្រប់ៗគ្នាតែម្តង។
យ៉ាងណាមិញ បើយោងតាមបទបង្ហាញរបស់លោក ឡៅ ខេងប៊ុង ជា Product Manager ប្រចាំក្រុមហ៊ុន OPPO បានឲ្យដឹងថាចំពោះស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានលក្ខណៈសម្បត្តិល្អឥតខ្ចោះជាច្រើនដូចជា៖
• អេក្រង់ខាងធំទូលាយ ៖ OPPO Find N2 Flip មានអេក្រង់ខាងក្រៅធំបំផុត 3.26Inch ជាប្រភេទ AMOLED ធំទូលាយឆ្លើយតបសាររហ័ស ងាយស្រួលប្រើប្រាស់ទាំងពេលអូសបញ្ជា ពេលសម្លឹងមើល ព្រមទាំងបំពាក់មកនូវមុខងារដ៏សម្បូរបែប ជាមួយនឹងរូបរាងតូចស្រស់ស្អាតងាយស្រួលកាន់ និងទុកដាក់ក្នុងហោប៉ៅ។
• អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់៖ នៅលើអេក្រង់ខាងមុខ OPPO Find N2 Flip មានភាពល្អឥតខ្ចោះទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ ជាមួយអេក្រង់ទំហំ 6.8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។
• សមត្ថភាពកម្រិតកំពូល៖ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ឈានដាច់គេបើធៀបជាមួយអេក្រង់បត់ដទៃ ដែលមានទំហំថ្ម 4300mAh និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។
• កាមេរ៉ា៖ OPPO Find N2 Flip មានទំហំកាមេរ៉ាទំហំ 50MP ដែលជាសេន Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Ultra-Wide ដែលមានទំហំ 8MP អាចផលិតរូបភាពប្លង់ទូលាយបានក្នុងកម្រិតមុំ 112°។ មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 3.26 Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noice Reduction ជួយកាត់គ្រាប់ Noice រាល់ពេលថតរូបនៅពេលយប់។
បន្ថែមពីនេះ ក្រៅពីសមត្ថភាពអស្ចារ្យទាំងនេះហើយ OPPO Find N2 Flip ក៏នៅមានមុខងារ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលលោកអ្នកនឹងស្មានមិនដល់ផងដែរ។
ស្របពេលជាមួយគ្នានេះ OPPO ដាក់បង្ហាញនូវកាសឥតខ្សែជំនាន់ថ្មី Enco Air3 តម្លៃ $39 កាសឥតខ្សែជំនាន់ថ្មីតូចស្រាលស្រួលពាក់ ពណ៌ស្អាតប្លែកទាក់ទាញ ជាមួយគម្របថ្លាដ៏ស៊ីវិល័យ និងអាចតភ្ជាប់បានរហ័សគ្រប់ទូរស័ព្ទ ជាមួយនឹងសំឡេងបាសពីរោះរណ្តំចិត្ត ជាពិសេសគឺថាមពលប្រើប្រាស់បានយូររហូតដល់ 25 ម៉ោងឯណ្ណោះ។
ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕
បច្ចេកវិទ្យា
តម្លៃចាប់ពី 179$ ប៉ុណ្ណោះ! realme C55 ដែលជាស្មាតហ្វូន Android dynamic Island ដំបូងគេ និង អេក្រង់រលូន 90Hz បានចេញលក់ហើយ ទំហំផ្ទុកធំ 8+8GB* 256GB តម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា
- BY
- Liny Chan
- March 25, 2023
realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោក បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅក្នុងប្រទេសកម្ពុជា ដែលបានបញ្ចេញលក់ realme C55 ជាមួយតម្លៃដែលប្រកួតប្រជែងខ្លាំងបំផុតមិនធ្លាប់មាន ជាមួយតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ សម្រាប់ទំំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំំហំផ្ទុក 8+8GB* + 256GB ។ realme ធ្ចើឲ្យគ្រប់គ្នាងាកមកចាប់អារម្មណ៍ realme C55 ជាពិសេសគឺអ្នកផលិតមាតិកាអំពីស្មាត ហើយ realme បានឧទិស្សនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេដែលត្រូវបានបំផុសគំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង និង ការជូនដំណឹងបែប Mini Capsule ដែលបានដាក់លក់ជាផ្លូវការហើយ ដែលអតិថិជនទាំងអាចរកជាវបានតាមហាងដៃគូសហការទូទាំងប្រទេស។
កាន់តែពិសេសទៅទៀត realme ហ៊ានយកស្មាតហ្វូនជំនាន់ថ្មីនេះ សម្រាប់រៀបចំការប្រកួតការថតរូប smartphone “ Photography Contest 2023” ដែលខុសពីប្រេនដ៏ទៃតែងតែយកស្មាតហ្វូនលំដាប់កំពូល ដើម្បីធ្វើការប្រកួតការថតរូប។
ហេតុអ្វីបានជាrealme ហ៊ានដល់ថ្នាក់ហ្នឹងក្នុងការយក realme C55 មកដាក់ក្នុងកម្មវិធីប្រកួត?
realme C55 បំពាក់ដោយ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក 1/2″ ដែលជាសិនស័រដូចគ្នា ដែលប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ 54% និងការកែលម្អបន្ថែម 53.8% លើភាពច្បាស់។ លឿនជាង ភ្លឺជាង ច្បាស់ជាង ការថតពេលយប់មកជាមួយនឹងភាពប្រសើរឡើង 40.4% ក្នុងល្បឿនផ្តោតលើរូបភាព រួមជាមួយនឹងសិនស័រកម្រិតកំពូល ដែលបង្កើនប្រសិទ្ធភាពទំហំភីកសែលស្មើនឹង 1.4μm និងការកាត់បន្ថយគ្រាប់អុចដ៏ឆ្លាតវៃ។ រក្សា រូបភាពច្បាស់ ទោះ បី នៅ ទី ងងឹត ក៏ ដោយ។
លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព HD 64MP Mode, Portrait Mode, Night Mode Street Mode, និង 6 Filter ប្រកបដោយភាពច្នៃប្រឌិតដែលមាន street Filter, Dramatic Filter, AI Color Portrait, Bokeh Flare Portrait, B&W Plus, 90s Pop Filter សម្រាប់បទពិសោធន៍ថតរូបកាន់តែប្រសើរ កាន់តែសម្បូរបែប។ ជាមួយនឹងបច្ចេកវិទ្យា ProLight ដែលមាននៅលើ Number series, C55 ធ្វើអោយប្រសើរឡើងនូវ គុណភាពរូបភាព និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច។
ដោយសារសមត្ថភាពកាមេរ៉ាដែលខ្លាំងនេះ ទើប realme បានធ្វើកម្មវិធីនេះឡើងដើម្បីបង្ហាញពីភាពខ្លាំងរបស់កាមេរ៉ា realme C55 នេះ ដែលខុសពីប្រេនដ៏ទៃដែលធ្វើជាមួយម៉ូឌែលលំដាប់កំពូលតែប៉ុណ្ណោះ ហើយដ៏ដូចជាផ្តល់ ឱកាសឲ្យដល់អ្នកប្រើប្រាស់ អ្នកគាំទ្របានស្វែងយល់បន្ថែមអំពីការថតរូប។ ក្នុងកម្មវិធីក៏មានអ្នកជំនាញថតរូបដែលជាគណៈកម្មការកាត់សេចក្តី លោក សួង ម៉ារឌី លោក ដុំហ្វីល និង លោក ជី សុផាត ដែលបានផ្តល់នូវបទពិសោធន៍ បែបផែននៃការថតរូប ការចាប់ប្លង់ ក៏ដូចជា លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយដើម្បីឲ្យវិស័យថតរូបនេះកាន់តែរីកចំរើន ដោយការថតរូបឥឡូវនេះកាន់តែមានសេរីភាព ដោយការប្រើប្រាស់ស្មាតហ្វូនដែលមានតម្លៃមិនដល់ ២០០ ដុល្លារផងនោះ។ ផ្នែកខាងក្រោមគេនៃអត្ថបទជារូបភាពដែលថតចេញពី realme C55 ដោយបេក្ខជនដែលបានចូលរួមប្រកួតដោយ 𝗞𝗶 𝘁𝘂𝗼 , 𝗩𝘆𝗿𝗮 𝗰𝗵𝗲𝗻𝘁𝗿𝗮 , 𝗧𝗶𝗰𝗵 𝗸𝗮𝗿𝗶𝗺,Meas ក្រោមប្រធានបទ អាគារ-Building (តំណរមើលរូបភាពច្បាស់៖ photo link ) ។
តើអ្នកផលិតមាតិកាអំពីស្មាតហ្វូនប្រតិកម្មបែបណាខ្លះចំពោះ realme C55 ?
realme C55 ក្នុងនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” គឺជាស្មាតហ្វូន Andriod ដំបូងគេដែលមាន Mini Capsule ដូចគ្នាទៅនឹង iphone 14 Pro Max Dynamic Island ហើយមានរចនាបទបែបតំណក់ទឹកភ្លៀង 7.89mm ភ្ជាប់មកជាមួយ កាមេរ៉ាធំ 64MP Flagship Sensor ថាមពលថ្មធំ 5000mAh សាកថ្មលឿន 33W SUPERVOOC, បន្ទះឈីបខ្លាំង Helio G88 និងអេក្រង់ធំច្បាស់ 6.72 អ៊ីញ ល្បឿន 90Hz FHD+ និងមុខងារបន្ថែមរ៉េមជំនួយ x2 នៃរ៉េមដែលមានស្រាប់ ព្រមទាំងដំណើរការដោយ realme UI 4.0 លើ Andriod 13 ចេញពីប្រអប់ស្រាប់។ ហើយខាងក្រោមនេះគឺជាសម្តីរបស់ Reviewer ដែលបានតេស្តប្រើប្រាស់ realme C55 ហើយ៖
លោក ចន សី John Sey ៖ វាគឺជា ស្មាតហ្វូន Adroid ដំបូងគេមាន Mini Capsule ដូចគ្នាទៅនឹង iphone 14 Pro Max Dynamic Island ជាមួយនឹងការរចនាដ៏ស្រស់ស្អាតបំផុត ដែលមិននឹកស្មានថាជាស្មាតហ្វូន ស្ថិតក្នុងជួរតម្លៃ 100 ដុល្លារ។ វាពិតជាស័ក្តិសមក្នុងការចំណាយរបស់អ្នក។ វាមានការអាប់ដេតថ្មីទាំងស្រុងទៅលើ realme C55 នេះ ។
Electronic world Magazine: realme C55 គឺជាស្មាតហ្វូនដែលល្អបំផុតក្នុងឆ្នាំ ២០២៣ នេះ ដែលមានតម្លៃក្រោម ២០០ ដុល្លារ។
Tech Plus KH: ពិតជាមិនគួរអោយជឿ! realme C55’s មានតម្លៃក្រោម 200 ដុល្លារ ជាមួយនឹងការអាប់ដេតសំខាន់ៗចំនួន 4៖ អេក្រង់ 90Hz FHD+, Mini Capsule (Dynamic Island, កាមេរ៉ា 64MP និងអង្គផ្ទុកទិន្នន័យ 16GB*+256GB។
AAN Techie: realme C55៖ វាជាទូរស័ព្ទដែលកែរប្រែប្រវត្តិសាស្រ្តត្រកូល C ជាមួយរាងប្រណិត កាមេរ៉ាធំ ថ្មធំ អេក្រង់ស្តង់ដារ ហើយនិងកម្លាំងល្អបង្គួរដែលមានរ៉េមសរុបដល់ទៅ 16GB។
Hun Sakkada: តម្លៃមិនដល់ ២០០ ដុល្លារ តែការទទួលបានមកវិញច្រើនដូចជាកាមេរ៉ាធំ 64MP អេក្រង់ 90Hz mini capsule, ថ្មធំ សាកថ្មលឿន 33W។
Chy Sophat: ពិតជាមានការភ្ញាក់ផ្អើលចំពោះ realme C55 ដែលមាន អេក្រង់ធំ ថ្មធំ ទំហំផ្ទុកធំ និងកាមេរ៉ាធំ ក្នុងកម្រិតថវិកាក្រោម ២០០ដុល្លារ។
សរុបសេចក្តីមកយើងឃើញថា realme C55 ពិតជាជើងឯកស្មាតហ្វូនជំនាន់ថ្មីពិតមែន ដែលគ្រប់គ្នាមិនអាចមើលរំលងបាន។ គួរបញ្ជាក់ផងដែរថា realme តែងតែយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ ផ្តល់ជូននូវបច្ចេកវិទ្យាទំនើប កម្លាំងម៉ាស៊ីនខ្លាំង ជាមួយតម្លៃដ៏សមរម្យបំផុត។
SPONSOR
អត្តបទទាក់ទង
-
បច្ចេកវិទ្យា
តើទូរស័ព្ទអេក្រង់បត់មួយណាដែលគួរទិញក្នុងឆ្នាំ 2023? អេក្រង់ខាងក្រៅធំ អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់ សមត្ថភាពកម្រិតកំពូលលើសគេឯង…
March 28, 2023
-
បច្ចេកវិទ្យា
OPPO Find N2 Flip តម្លៃ $899 ស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ ថាមពលថ្មធំ 4300mAh និងសាកថ្មបានលឿនបំផុត 44W SUPERVOOC™
March 26, 2023
-
បច្ចេកវិទ្យា
តម្លៃចាប់ពី 179$ ប៉ុណ្ណោះ! realme C55 ដែលជាស្មាតហ្វូន Android dynamic Island ដំបូងគេ និង អេក្រង់រលូន 90Hz បានចេញលក់ហើយ ទំហំផ្ទុកធំ 8+8GB* 256GB តម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា
March 25, 2023
-
បច្ចេកវិទ្យា
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?
March 23, 2023