ព័ត៌មានជាតិ

ក្រោយរងការរិះគន់ពេញបណ្ដាញសង្គម មិនបង្អង់យូរក្រុមហ៊ុន Smart ចេញសេចក្ដីស្រាយបំភ្លឺដល់អតិថិជនហើយ

BY
Liny Chan
March 16, 2023

កាលពីពេលថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឃើញថាផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះគម្រោងប្រព័ន្ធទូរស័ព្ទមួយរបស់ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេមួយ ផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រោយពីបានឃើញការរិះគន់ និងត្អូញត្អែររបស់អតិថិជន មិនបង្អង់យូរ ក្រុមហ៊ុនបានចេញសេចក្ដីបំភ្លឺបកស្រាយជូនអតិថិជនស្តីអំពីកញ្ចប់គម្រោង “Smart ល្អ!”។

យោងតាម សេចក្ដីស្រាយបំភ្លឺ កញ្ចប់គម្រោង Smart ល្អ! ត្រូវបានដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ដោយអនុលោមទៅតាមសេចក្ដីថ្លែងការរួមរបស់សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះនៅមុនពេលដាក់ឱ្យដំណើរការគម្រោង Smart ល្អ! នៅខែកញ្ញា ក្រុមហ៊ុន បានធ្វើយុទ្ធការផ្សព្វផ្សាយជាច្រើនដើម្បីផ្ដល់ជាព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់អតិថិជនឱ្យបានទូលំទូលាយ ហើយក៏អនុញ្ញាតឱ្យអតិថិជនជ្រើសរើសគម្រោងដែលស្របជាមួយអ្វីដែលពួកគេត្រូវការ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីស្រាយបំភ្លឺរបស់ក្រុមហ៊ុនដែលមាននៅខាងក្រោម៖

Share This Post: