PR
TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីសម្រាប់ក្មេងជំទង់ និងក្រុមគ្រួសារដើម្បីសុខុមាលភាពឌីជីថល
ថ្ងៃនេះ TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីៗសម្រាប់ក្មេងជំទង់ ក្រុមគ្រួសារ និងសហគមន៍ដ៏ធំទូលាយរបស់ខ្លួន។ បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះជឿថា បទពិសោធឌីជីថលគួរតែនាំមកនូវសេចក្តីរីករាយនិងដើរតួប្រកបដោយភាពវិជ្ជមាននៅក្នុងរបៀបដែលអ្នកប្រើប្រាស់បញ្ចេញមតិ ស្វែងរកគំនិត និងទំនាក់ទំនងគ្នា។ TikTok ក៏កំពុងកែលម្អមុខងារកំណត់រយៈពេលប្រើប្រាស់ (screen time tool) របស់ខ្លួនផងដែរ ជាមួយនឹងជម្រើសដែលអាចកែតាមតម្រូវការផ្ទាល់ខ្លួនជាច្រើនទៀត ក៏ដូចជាដាក់ដំណើរការមុខងារកំណត់លំនាំថ្មី (new default) សម្រាប់គណនីក្មេងជំទង់ និងពង្រីកមុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដោយមាតាបិតាមានលទ្ធភាពគ្រប់គ្រងបានកាន់តែខ្លាំង។
ផ្លាស់ប្តូរដើម្បីជួយក្មេងជំទង់ឱ្យគ្រប់គ្រងរយៈពេលប្រើប្រាស់ TikTok របស់ពួកគេ
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ រាល់គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំនឹងត្រូវកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃត្រឹម ៦០ នាទីដោយស្វ័យប្រវត្តិ។ បើទោះជាមិនមានការយល់ព្រមជាសមូហភាពលើរយៈពេលកំណត់ “ត្រឹមត្រូវ” ឬផលប៉ះពាល់នៃការកំណត់ពេលរយៈពេលប្រើប្រាស់ក៏ដោយ ក៏ TikTok បានពិគ្រោះយោបល់ជាមួយអ្នកជំនាញមកពី Digital Wellness Lab នៅមន្ទីរពេទ្យកុមារបូស្តុន និងការស្រាវជា្រវបច្ចុប្បន្នក្នុងការជ្រើសយករយៈពេលកំណត់ប្រើប្រាស់នេះ។ ប្រសិនបើដល់រយៈពេល ៦០ នាទីដែលបានកំណត់នេះ អ្នកប្រើប្រាស់ជាក្មេងជំទង់នឹងត្រូវតម្រូវឱ្យបញ្ចូលលេខកូដសម្ងាត់ដើម្បីបន្តប្រើប្រាស់ភ្លែតហ្វមនេះ ដែលតម្រូវឱ្យពួកគេធ្វើការសម្រេចចិត្តដើម្បីបន្តរយៈពេលប្រើប្រាស់ភ្លែតហ្វមនេះជាបន្តទៀត។
ការស្រាវជ្រាវ ក៏បង្ហាញផងដែរថា ការដឹងកាន់តែច្បាស់អំពីរបៀបដែល អ្នកប្រើប្រាស់ចំណាយពេល វេលារបស់ខ្លួនអាចជួយឱ្យពួកគេយល់ពីការសម្រេចចិត្តណាមួយរបស់ពួកគេ។ ដូច្នេះ TikTok ក៏កំពុងជំរុញឱ្យក្មេងជំទង់កំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃក្នុងការប្រើប្រាស់ភ្លែតហ្វមបណ្តាញសង្គមមួយនេះ ប្រសិនបើពួកគេមិនជ្រើសយកជម្រើសលំនាំដើម (Default) ដែលមានរយៈពេល ៦០ នាទី ហើយ ចំណាយ ពេលលើសពី ១០០ នាទីនៅលើភ្លែតហ្វម TikTok ក្នុងមួយថ្ងៃវិញ។ ការកំណត់ រយៈពេលប្រើ ប្រាស់ នេះបង្កើតឡើងដោយផ្អែកលើការជំរុញមួយដែល TikTok បានដាក់ចេញកាលពីឆ្នាំមុន ដើម្បីលើកទឹកចិត្តក្មេងជំទង់ឱ្យបើកមុខងារ (enable) ការគ្រប់គ្រងរយៈពេលប្រើប្រាស់។ ការធ្វើតេស្តរបស់ TikTok បានរកឃើញថា វិធីសាស្រ្តនេះបានជួយបង្កើន ការប្រើប្រាស់មុខងារកំណត់ រយៈពេលប្រើប្រាស់ របស់ខ្លួនប្រមាណ ២៣៤ភាគរយ។ លើសពីនេះ TikTok នឹងផ្ញើសារជូនដំណឹងទៅកាន់ប្រអប់សារ របស់គណនីក្មេងជំទង់ ទាំងអស់ប្រចាំសប្តាហ៍ដែលសារនោះ សង្ខេបអំពីរយៈពេលប្រើ ប្រាស់ដែលពួកគេ ចំណាយលើភ្លែតហ្វមបណ្តាញសង្គមមួយនេះ។

មុខងារទាំងនេះបន្ថែមទៅលើការកំណត់សុវត្ថិភាព (safety settings) ដែលមានស្រាប់របស់ TikTok សម្រាប់គណនីក្មេងជំទង់។ ឧទាហរណ៍ អ្នកប្រើប្រាស់ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំបានកំណត់គណនីរបស់ពួកគេទៅជា ឯកជនតាមលំនាំដើម (private by default) ដែលអនុញ្ញាតឱ្យក្មេងជំទង់បង្កើតជម្រើសប្រកបដោយការយល់ដឹងច្បាស់លាស់អំពីថាតើអ្វីដែលពួកគេអាចចែករំលែក ចែករំលែកនៅពេលណា និងចែករំលែកជាមួយអ្នកណា។ ការផ្ញើសារដោយផ្ទាល់នឹងអាចប្រើប្រាស់បានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅប៉ុណ្ណោះ ហើយការផ្សាយបន្តផ្ទាល់អាចប្រើប្រាស់បានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំផងដែរ។
ជួយគ្រួសារឱ្យមានការសន្ទនាអំពីសុខុមាលភាពឌីជីថល
ឪពុកម្តាយឬអាណាព្យាបាលជាញឹកញាប់គឺជាមនុស្សដំបូងគេដែលក្មេងជំទង់ត្រូវការនៅពេលដែលពួកគេត្រូវការជំនួយ ដូច្នេះអាណាព្យាបាលក្លាយជាដៃគូសំខាន់បំផុតមួយរបស់ TikTok។ នៅពេលដែល TikTok បន្តបង្កើតគំនិតថ្មីៗអំពីរបៀបដែលខ្លួនផ្តល់សិទ្ធិអំណាចដល់គ្រួសារ បណ្តាញសង្គមមួយនេះកំពុងបន្ថែមមុខងារថ្មីចំនួនបីទៅកាន់ មុខងារផ្គូផ្គងគ្រួសារ (Family Pairing)
• មុខងារកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួន៖ អាណាព្យាបាលនឹងអាចប្រើមុខងារ ផ្គូផ្គងគ្រួសារ (Family Pairing) ដើម្បីប្ដូរការកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃសម្រាប់កូនៗរបស់ពួកគេ រួមទាំងការជ្រើសរើសយករយៈពេលកំណត់ផ្សេងៗគ្នាអាស្រ័យលើថ្ងៃនីមួយៗនៃសប្តាហ៍។ មុខងារនេះផ្តល់ឱ្យគ្រួសារនូវជម្រើសបន្ថែមទៀតដើម្បីបន្ស៊ីពេលវេលាប្រើប្រាស់ភ្លែតហ្វម TikTok ទៅនឹងកាលវិភាគសាលារៀន វិស្សមកាល ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
• ផ្ទាំងគ្រប់គ្រងរយៈពេលប្រើប្រាស់៖ TikTok កំពុងនាំយកផ្ទាំងគ្រប់គ្រងរយៈពេលប្រើប្រាស់ (screen time dashboard) របស់ខ្លួនទៅកាន់មុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដែលផ្តល់ជូនសេចក្តីសង្ខេបអំពីរយៈពេលប្រើប្រាស់តាមអ៊ែប (App) ចំនួនដងដែលបើកដំណើរការ TikTok និងព័ត៌មានលម្អិតអំពីរយៈពេលសរុបដែលបានចំណាយក្នុងអំឡុងពេលថ្ងៃនិងពេលយប់។ តាមការស្រាវជ្រាវថ្មីៗ របស់ខ្លួន TikTok ដឹងថា ការកំណត់រយៈពេលប្រើប្រាស់គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទនានាដែលឪពុកម្តាយពិភាក្សាជាមួយកូនៗរបស់ពួកគេញឹកញាប់បំផុត ហើយបណ្តាញសង្គម TikTok ចង់គាំទ្រអាណាព្យាបាលតាមរយៈការផ្តល់ព័ត៌មានដែលពាក់ព័ន្ធដើម្បីជួយពួកគេក្នុងការណែនាំកូនៗរបស់ពួកគេ។
• បិទសារជូនដំណឹង៖ សារជូនដំណឹងជួយអ្នកប្រើប្រាស់ឱ្យរក្សាទំនាក់ទំនង ប៉ុន្តែមានពេលខ្លះសារជូនដំណឹងអាចជាការរំខានមួយផងដែរ។ TikTok កំពុងដាក់ដំណើរការការកំណត់ថ្មី (new setting) មួយដែលអាចឱ្យឪពុកម្តាយកំណត់កាលវិភាគបិទសារជូនដំណឹងសម្រាប់កូនៗរបស់ពួកគេ។ គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំនឹងមិនទទួលបានសារជូនដំណឹងនេះទេចាប់ពីម៉ោង ៩ យប់ទៅ ហើយសម្រាប់គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុពី ១៦ ទៅ ១៧ ឆ្នាំ សារជូនដំណឹងនេះត្រូវបានបិទចាប់ពីម៉ោង ១០ យប់ទៅ។

ក្មេងជំទង់គ្រប់រូបមានភាពខុសគ្នា ហើយគ្រួសារនីមួយៗក៏មានភាពខុសៗគ្នាដែរ។ ដូច្នេះហើយទើប TikTok នៅតែផ្តោតលើការផ្តល់ជូនឪពុកម្តាយដែលជាដៃគូរបស់ខ្លួននូវព័ត៌មានដែលពួកគេត្រូវការអំពី TikTok។ TikTok ធ្វើបែបនេះតាមរយៈ ភាពជាដៃគូជាមួយអ្នកបង្កើតមាតិកា អ្នកជំនាញក្នុងឧស្សាហកម្ម និងយុទ្ធនាការផ្សាយពាណិជ្ជកម្មដែលផ្តោតលើមុខងារសុវត្ថិភាព ។ [សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៖ បន្ថែមលើវីដេអូអប់រំដែលមាននៅក្នុងអ៊ែប (in-app educational videos) អំពីមុខងារ ផ្គូផ្គងគ្រួសារ (Family Pairing) ដែលមានអ្នកបង្កើតមាតិកានានាដូចជា @team2moms និង @handsonfamily TikTok បន្តធ្វើការជាមួយឪពុកម្តាយនិងក្រុមគ្រួសារតាមរយៈយុទ្ធនាការទូរទស្សន៍ជាតិនិងក្នុងស្រុក និងយុទ្ធនាការឌីជីថលដែលចែករំលែកគន្លឹះនានា និងការចាប់ផ្តើមសន្ទនាសម្រាប់ឪពុកម្តាយដើម្បីជំរុញពួកគេឱ្យមានការសន្ទនាជាមួយកូនៗវ័យជំទង់របស់ខ្លួនអំពីសុវត្ថិភាពលើអ៊ីនធឺណិត]។ បណ្តាញសង្គមមួយនេះក៏នឹងបន្តបង្ហាញព័ត៌មានអំពីមុខងារផ្គូផ្គងគ្រួសារទៅកាន់អ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួននៅក្នុងអ៊ែបផងដែរ ដើម្បីជួយពួកគេឱ្យយល់អំពីជម្រើសដែលអាចមានប្រយោជន៍សម្រាប់ពួកគេ ឬសម្រាប់នរណាម្នាក់ដែលពួកគេស្គាល់។ TikTok សង្ឃឹមថា មុខងារពិសេសទាំងនេះនឹងបន្តជួយគ្រួសារឱ្យបង្កើតការសន្ទនាអំពីសុវត្ថិភាព និងសុខុមាលភាពនៅក្នុងពិភពឌីជីថលរបស់ខ្លួន។
ការគ្រប់គ្រងរយៈពេលប្រើប្រាស់ថ្មីសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា
TikTok ចង់ឱ្យសហគមន៍របស់ខ្លួនមានអារម្មណ៍ថា ពួកគេមានការគ្រប់គ្រងលើគណនី TikTok របស់ពួកគេ។ បន្ថែមពីលើការនាំយកមុខងារថ្មីទាំងនេះទៅកាន់មុខងារផ្គូផ្គងគ្រួសារ អ្នកប្រើប្រាស់នឹងអាចកំណត់រយៈពេលប្រើប្រាស់ភ្លែតហ្វមផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ថ្ងៃនីមួយៗនៃសប្តាហ៍ និងកំណត់កាលវិភាគបិទសារជូនដំណឹង។ លើសពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់សារក្រើនរំលឹកឱ្យចូលគេង (sleep reminder) ដើម្បីជួយអ្នកប្រើប្រាស់ឱ្យងាយស្រួលរៀបចំផែនការនៅពេលដែលពួកគេមានបំណងមិនប្រើប្រាស់ភ្លែតហ្វមនៅពេលយប់។ អ្នកប្រើប្រាស់អាចកំណត់រយៈពេលប្រើប្រាស់ហើយនៅពេលដល់ពេលកំណត់ នឹងមានផ្ទាំងលេចចេញឡើងដើម្បីរំលឹកពួកគេថាដល់ពេលត្រូវបិទភ្លែតហ្វមហើយ។

TikTok នឹងបន្តវិនិយោគលើការកែលម្អមុខងារបច្ចុប្បន្នរបស់ខ្លួនក៏ដូចជាការណែនាំមុខងារថ្មីៗដើម្បីជួយអ្នកប្រើប្រាស់ឱ្យអាចគ្រប់គ្រងការប្រើប្រាស់របស់ពួកគេបាន ខណៈដែលពួកគេបង្ហាញពីភាពច្នៃប្រតិដ្ឋរបស់ពួកគេដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងរីករាយជាមួយការកម្សាន្ត៕
អ្នកនិពន្ធ៖ Cormac Keenan ប្រធានផ្នែកទំនុកចិត្តនិងសុវត្ថិភាព TikTok
PR
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូនអំពូលថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវដំណើរការ ដោយថាមពលពន្លឺ ព្រះអាទិត្យចំនួន ២៤០ដើម ជូនដល់សង្កាត់ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង។ ពិធី ប្រគល់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មន្ត្រី និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។

ការផ្តល់ជូនអំពូលភ្លើង បំភ្លឺផ្លូវនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនដើម្បីគាំទ្រសហគមន៍បៃតង។ កន្លងមកក្រុមហ៊ុន បានដាំដើមឈើជាង ៨០០០ដើម និងបរិច្ចាគអំពូលភ្លើងបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យ (សូឡា) ចំនួន ៧៩០ដើម ជូន ដល់ សហគមន៍ចំនួន ៤ ព្រមទាំងបានជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចំនួន ១៨០០គ្រួសារ នៅក្នុងខណ្ឌច្បារអំពៅបើគិតរហូតមកដល់ បច្ចុប្បន្ន។ អំពូលសូឡាទាំងនេះ នឹងផ្តល់ជូនភ្លើងដែលត្រូវការជាចំបាច់ ដើម្បីបំភ្លឺតាមដងផ្លូវនៅក្នុងសង្កាត់ព្រែកឯង ដែលនឹងជួយពង្រឹងឡើងនូវសុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណចំពោះអំណោយ សប្បុរសជាអំពូលភ្លើងបំភ្លឺផ្លូវសូឡា ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ជូនដល់សហគមន៍ព្រែកឯង។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលវិស័យឯកជនអាចធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុង មូលដ្ឋានផ្ទាល់។ អំពូលភ្លើងបំភ្លឺផ្លូវសូឡាទាំងនេះ នឹងមិនត្រឹមតែលើកកម្ពស់សុវត្ថិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សុខុមាលភាពទូទៅរបស់សហគមន៍ផងដែរ។ សូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្ត បង្កើតឱ្យមានលទ្ធផលជាវិជ្ជមានហើយយើងនឹងបន្តសហការគ្នាថែមទៀត ដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់សហគមន៍យើង ទាំងអស់គ្នា»។

ក្នុងពិធីប្រគល់អំពូលភ្លើងនេះ នាយិកា ផ្នែកកិច្ចការ សាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលោកស្រី Anne de Graaf តាំងនាមឱ្យក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមក្នុងការបន្តកិច្ចសន្ទនាជាមួយគ្នា អំពីរបៀបធ្វើឱ្យបរិស្ថានរបស់យើង មានភាពប្រសើរឡើងហើយលោកស្រីក៏សង្ឃឹមផងដែរថា គម្រោងនេះពិតជានឹងបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ នៅក្នុង សហគមន៍ព្រែកឯង។
លោកស្រី Anne de Graaf មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា យើងអាចរីកចម្រើនបានលុះត្រាតែសហគមន៍នៅជុំវិញយើងរីកចម្រើនដែរ។ នេះហើយគឺជាមូលហេតុដែលយើងផ្តល់ជូនអំពូលភ្លើងនៅថ្ងៃនេះ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍ព្រែកឯង។ ដោយសារយើងបានធ្វើសកម្មភាពជាមួយសហគមន៍ និងសេដ្ឋកិច្ចចំណុចនេះហើយដែលយើងជាផ្នែកមួយនៃសហគមន៍ និងសេដ្ឋកិច្ចនេះវាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអាជីវកម្មរបស់យើងប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ដូច្នេះយើងអាចធ្វើឱ្យប្រទេសកម្ពុជា កាន់តែប្រសើរសម្រាប់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយ»។

មហិច្ឆតារយៈពេលវែង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ (Brew a Better Cambodia)” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើកម្ពស់ស្តង់ដារក្នុងការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ចំនួន បី របស់ក្រុមហ៊ុនរួមមាន និរន្តរភាពបរិស្ថាន និរន្តរភាព សង្គម និងការពិសារដោយការទទួលខុសត្រូវ រួមជាមួយនឹងគោលដៅឆ្ពោះទៅរកការចូលរួមចំណែកធ្វើឱ្យ ពិភពលោក មានអព្យាក្រឹតកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។
រោងចក្រផលិត ស្រាបៀរ របស់ក្រុមហ៊ុនដែលស្ថិតនៅខណ្ឌច្បារអំពៅ ថ្មីៗនេះបានឈានដល់ដំណាក់កាលសំខាន់មួយក្នុងដំណើរ ផ្លាស់ប្តូរ ឆ្ពោះទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធជាផ្លូវការនូវរោងចក្រជីវម៉ាស់ថ្មីមួយនៅខែកញ្ញា ឆ្នាំ២០២២ ដែល ជារោងចក្រ ជីវថាមពល ធំដំបូងគេនៅកម្ពុជា។ ជាមួយនឹងរោងចក្រជីវម៉ាសថ្មីនេះ រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាពេលបច្ចុប្បន្នដំណើរការ ដោយប្រើប្រាស់ថាមពលកម្ដៅកកើតឡើងវិញ ១០០% តាមរយៈការប្រើអង្កាមពីរោងម៉ាស៊ីនកិន ស្រូវ និងកសិករ ក្នុងស្រុក។ ការប្រើប្រាស់ អង្កាម ជាប្រភពឥន្ធនៈជួយប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គ ដែលត្រូវបាន បោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍កសិកម្ម។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់ស្រូវក្នុងប្រទេសកម្ពុជា ១០០ % ក្នុងការផលិតស្រាបៀរមួយចំនួនដូចជា សា្របៀរអានឆ័រ (Anchor) និងស្រាបៀរ Tiger ជាដើម។ ដើម្បីបង្កើនប្រសិទ្ធភាពវិលជុំបន្ថែមទៀតនៅក្នុងខ្សែសង្វាក់តម្លៃស្រូវក្រុមហ៊ុនក៏បាន ធ្វើការងាររួមគ្នាជាមួយអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុកតាមរយៈការកសាង សមត្ថភាព៕

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញ ដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាក យីហោ អន្តរជាតិគុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង ស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុន មានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់ តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាព សង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះ ទៅ កាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយ នៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិត ស្រាបៀរ លំដាប់ថ្នាក់ពិភពលោក៕
PR
ម៉ូតូ Peugeot ចាប់ផ្តើមដំនើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងលទ្ធផលនឹកស្មានមិនដល់
ក្រុមហ៊ុនម៉ូតូ Peugeot បានដាក់បង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនគឺ Peugeot Django 150cc នៅកម្ពុជាក្រោយពេលទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ី។ ម៉ូតូ scooter ដែលរចនាបែប Retro ទទួលបានការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា ដែលចូលចិត្តការរចនាបែប classic និងប្រភេទម៉ូតូអូតូ។

ក្នុងរយៈពេលពីរបីសប្តាហ៍នៃការចេញលក់ ស្តកដំបូងរបស់ម៉ូតូ Peugeot Django ត្រូវបានលក់អស់ទាំងស្រុងស្ទើរតែមិនគួរអោយជឿ។ តំណាងចែកចាយនៅកម្ពុជាភ្ញាក់ផ្អើលចំពោះការឆ្លើយតបពីអតិថិជន ហើយបានបើកអោយកក់ស្តុកចាំជាបន្តបន្ទាប់ទៀតសម្រាប់អតិថិជនដែលមិនទាន់ទទួលបានម៉ូតូ។ យើងសង្កេតឃើញថាតម្រូវការម៉ូតូអូតូនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងឥតស្រាកស្រាន្តដោយសារតែមមធ្យោបាយធ្វើដំនើរបែបម៉ូតូមានភាពឆាប់រហ័សនិងងាយស្រួលហើយមិនស្ទះកកកុញផ្លូវទៀតផង។

ម៉ូតូ Peugeot Django បានក្លាយជាម៉ូតូមួយដែលត្រូវបានគេលើកយកមកនិយាយច្រើនអំពីភាពប្រកួតប្រជែងរបស់វានៅក្នុងទីផ្សារដោយសារតែ គុណភាព តំលៃ និងការរចនា។ ទាំងនេះហើយជាអ្វីដែលគ្រប់គ្នាចង់បានព្រោះម៉ូតូដ៏ទាន់សម័យនេះមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្ថែមសម្រស់អោយអ្នកបើកបរថែមមួយកម្រិតទៀតដោយមើលឃើញពីប្រជាប្រិយភាពរបស់ម៉ូតូ Peugeot Django កាន់តែកើនឡើងក្រុមហ៊ុនបានចាប់ផ្តើមបើកបង្ហាញពណ៌ និងលក្ខណៈពិសេសថ្មីៗជាច្រើនទៀតដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់អតិថិជន។

ម៉ូតូប្រភេទ Scooter ដ៏ស៊ីវិល័យមួយនេះមានច្រើនពណ៌ដូចជា ខ្មៅ ស ក្រហម និងខៀវ។ ម៉ូតូ Peugeot Django ក៏បានភ្ជាប់មកជាមួយនូវមុខងារទំនើបៗ ដូចជា digital instrument cluster អំពូលភ្លើង LED អមជាមួយការរចនាបទយ៉ាងស្រស់ស្អាត និងម៉ាស៊ីនខ្លាំង ដែលផ្តល់នូវការបើកបរប្រកបដោយរលូន និងផាសុកភាព។

ភាពជោគជ័យរបស់ម៉ូតូ Peugeot Django នៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីគុណភាព និងសិល្បៈហត្ថកម្មរបស់ម៉ាកយីហោមួយនេះ។ ជាពិសេសគឺតំនាងចែកចាយនៅក្នុងប្រទេសកម្ពុជាមានភាពរីករាយនឹងតួលេខនៃការលក់ចេញជាទីគាប់ចិត្តហើយវាបានក្លាយជាម៉ូតូប្រភេទ scooter លក់ដាច់បំផុតរបស់ពួកគេ។

ក្រុមហ៊ុនម៉ូតូ Peugeot រំភើបជាមួយនឹងការឆ្លើយតបយ៉ាងរហ័សពីទីផ្សារប្រទេសកម្ពុជា ហើយបានចាប់ផ្តើមស្វែងរកទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ីដើម្បីធ្វើអោយម៉ាកយីហ៊ោរម៉ូតូ Peugeot កាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមហ៊ុនមានទំនុកចិត្តថាម៉ូតូ Peugeot Django នឹងបន្តទទួលបានជោគជ័យក៏ដូចជានាំមកនូវម៉ូដែលជាច្រើនទៀតនាពេលអនាគត។




