កម្លាំងអធិការដ្ឋានក្រុងតាខ្មៅ ឃាត់ម៉ូតូកង់បីមួយគ្រឿង កែច្នៃបំពាក់អំពូលភ្លើងនិងស៊ីផ្លេខុសបច្ចេកទេស យកមកអប់រំ និងធ្វើកិច្ចសន្យា
ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម ទាក់ទងទៅនឹងក្រុមម៉ូតូផាស់អាប់ ( Passapp ) ដែលបំពាក់អំពូលភ្លើងនិងស៊ីផ្លេ ខុសបច្ចេកទេស ហើយបើកបរយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវហើយនោះ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋានក្រុងតាខ្មៅឃាត់ម៉ូតូកង់បី PASSAPP កែច្នៃខុសលក្ខណៈបច្ចេកទេសមួយគ្រឿងម៉ាក BAJAJពណ៌លឿង ពាក់ផ្លាកលេខព្រះសីហនុ1H-6593 បើកបរដោយឈ្មោះ ស៊ា គឹមសេង ភេទប្រុសអាយុ ២៧ឆ្នាំ។ មានទីលំនៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ក្នុងគោលបំណងដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈក្រុង បានធ្វើកិច្ចសន្យាអប់រំណែនាំ កុំឱ្យគាត់តុបតែងភ្លើង និង ស៊ីផ្លេខុសបច្ចេសដូចនេះទៀត ៕










ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town