មាស សុខសោភា ប៉ះគ្នាជាមួយ ខាន់ ជេម នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)មុខសាលាបាក់ទូក!
មាស សុខសោភាអតីតតារាស្រីក្នុងផលិតកម្ម សាន់ដេហើយបានផ្លាស់ទ្រនំមកផលិតកម្មទីក្រុងភាពយន្ត (TOWN) ហាក់មិនសូវបង្ហាញខ្លួននៅជាមួយតារាចម្រៀងក្នុងផលិតកម្ម សាន់ដេនោះទេ ដោយឡែកតាមរយៈគេហទំព័រ Facebook page របស់មាស សុខសោភាបានបង្ហាញរូបភាពកម្មវីធី OLATTE Meet & Greet ដោយមានតារាពីររូបចូលរួម នោះគឺ កញ្ញាមាស សុខសោភា និង លោក ខាន់ ជេម ដែលនិងធ្វើឡើងនៅ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ៣ រសៀលតទៅ នៅបរិវេននៃ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)មុខសាលាបាក់ទូក។
តាមរយៈអ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ការរៀបចំអោយតារាទាំងពីរជួបគ្នានេះគឺគ្រាប់តែចង់ Surprise Fan ព្រោះតារាទាំងពីរមិនសូវជាមានពេលជួបគ្នា ជាពិសេសFan នៅតាមបណ្តាសាកលវិទ្យាល័យមហាវិទ្យាល័យ និងវិទ្យាល័យផ្សេងៗ ហើយនេះជា ឱកាសសម្រាប់អ្នកគាំទ្រក្នុងការថតរូបនិងទទួលបានកាដូអនុស្សារីយ៍ជាមួយនិងហត្ថលេខារបស់តារាទាំងពីរ។
គួរបញ្ជាក់ផងដែរថាកម្មវិធីនេះ រៀបចំឡើងជាពិសេសដោយ OLATTE ភេសជ្ជៈនៃសម្រស់ និង សុខភាព ដែលជាទឹកផ្លែឈើមកពីប្រទេសកូរ៉េផ្សំឡើងពីទឹកដោះគោស្រស់ និងផ្លែឈើពីធម្មជាតិ បង្កើនសារធាតុកាលស្យូម និងវិតាមីនសម្រាប់រាងកាយ៕



