ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់យានយន្ត កែច្នៃបំពងស៊ីមាំងប្រែនបង្កសំឡេងរំខាន និងបិទរូបភាពមិនសមរម្យ ត្រូវប្រញាប់ដោះចេញជាបន្ទាន់ បើមិនអនុវត្តសមត្ថកិច្ចនឹងដកហូត យកមកផាកពិន័យ

    BY Khmernote Media March 18, 2023
    ម្ចាស់យានយន្ត កែច្នៃបំពងស៊ីមាំងប្រែនបង្កសំឡេងរំខាន និងបិទរូបភាពមិនសមរម្យ ត្រូវប្រញាប់ដោះចេញជាបន្ទាន់ បើមិនអនុវត្តសមត្ថកិច្ចនឹងដកហូត យកមកផាកពិន័យ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

    សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស បំពងស៊ីផ្លេសំឡេងលឺខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពងសម្លេង (ស៊ីមាំងប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ សូមប្រញាប់ធ្វើការដក ឬ ដោះចេញជាបន្ទាន់ បើមិនអនុវត្តតាមការណែនាំនោះទេ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងធ្វើការផាកពិន័យតាមវិធានការច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: