ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋសូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវពិនិត្យយានយន្តមុនចេញដំណើរលើផ្លូវល្បឿនលឿន ជៀសវាងគ្រោះថ្នាក់

    BY Khmernote Media March 20, 2023
    ក្រសួងសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋសូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវពិនិត្យយានយន្តមុនចេញដំណើរលើផ្លូវល្បឿនលឿន ជៀសវាងគ្រោះថ្នាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ មុនធ្វើដំណើរលើផ្លូវល្បឿនលឿន។

    ក្រសួងសាធារណការ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) កន្លងមកនេះ។

    ទន្ទឹមនឹងនេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សង្កេតឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម។ កត្តាទាំងនេះអាចបណ្តាលអោយមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

    ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមបន្តអំពាវនាវ និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់។

    ::វីដេអូណែនាំ
    – លក្ខខណ្ឌប្រើប្រាស់ផ្លូវល្បឿនលឿន៖ https://fb.watch/jmtytUAr6e/
    – ការប្រើប្រាស់គន្លងឱ្យបានត្រឹមត្រូវ និងការបញ្ជូលសមតុល្យជាមុន៖ https://fb.watch/jmtF6Sf-41/
    ::ទំនាក់ទំនង៖
    ⁃ ព័ត៌មានពីសេវាកម្ម និងជំនួយសង្រ្គោះបន្ទាន់៖ 1399
    ⁃ ព័ត៌មានទូទៅ៖ 1275

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: