ព័ត៌មានជាតិ
កាន់តែអស្ចារ្យទៀតហើយ! ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី រសជាតិថ្មីស្រស់
តើអ្នកបានភ្លក់ស្រាបៀរអង្គររូបរាងថ្មី ជាមួយនឹងរសជាតិកាន់តែស្រស់ហើយឬនៅ? ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី រសជាតិថ្មីស្រស់ – កាន់តែទាន់សម័យ កាន់តែប្រណិត ជាមួយនឹងរសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ងាយស្រួលពិសា ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំរបស់អ្នក។

ថ្មីៗនេះ ស្រាបៀរអង្គរ បានបញ្ចេញសំបកកំប៉ុងថ្មីដែលត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះដោយរំលេចនូវក្បាច់ខ្មែរដែលបង្កប់នូវមោទកភាពជាតិ។ ការរចនាថ្មីនេះ រឹងរឹតតែ បង្ហាញឲ្យឃើញកាន់តែច្បាស់ថា ស្រាបៀរអង្គរ ជាស្រាបៀរជាតិ ដែលតែងតែលើកកម្ពស់កេរដំណែល មរតក និង វប្បធម៌ ខ្មែរជានិច្ច។
[លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជសញ្ញាស្រាបៀរស្នូល] បានមានប្រសាសន៍ថា «យើងតែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាទាំងអស់អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ហើយយើងមានមោទកភាពដែលត្រូវបានចាត់ទុកថាជា “ស្រាបៀរជាតិ” ជាពិសេស ការផ្តល់តម្លៃចំពោះមោទកភាព វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិកម្ពុជា។ ការរចនាដ៏ថ្មីប្លែកនេះ សរបញ្ជាក់ពីទំនាក់ទំនងវប្បធម៌ដ៏មានមោទកភាពរបស់យីហោជាមួយនឹងមរតកខ្មែរដ៏សម្បូរបែប។ នេះជាការពង្រឹងប្រវត្តិសាស្ត្រដ៏យូរលង់របស់យើង ក៏ដូចជាគុណភាពលំដាប់ខ្ពស់ និងជំនាញនៃការផលិតស្រាបៀរដ៏អស្ចារ្យរបស់យើងផងដែរ»។

ផលិតដំបូងក្នុងឆ្នាំ ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលរបស់ ខេមប្រ៊ូវ ដែលជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរអង្គរតែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុត ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។

«វាគឺជាផ្នែកមួយនៃផែនការដ៏ចម្បងរបស់យើងក្នុងការពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោឱ្យមានភាពរស់រវើក និងប្រកបដោយភាពច្នៃប្រឌិត និងដើម្បីបំពេញចិត្តប្រជាជនកម្ពុជា ជាពិសេសមនុស្សជំនាន់ថ្មី ក្នុងចំណោមអតិថិជនដ៏ស្មោះត្រង់របស់យើងរាប់លាននាក់ ដែលផ្តល់តម្លៃលើគុណភាព និងកាន់តែចង់ដឹងចង់ឃើញអំពីប្រភេទស្រាបៀរដែលពួកគេចង់បាន។ នេះជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុន និងភាពមោះមុតដែលមិនផ្លាស់ប្តូររបស់យើងក្នុងការច្នៃប្រឌិត និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីៗ និងកាន់តែរីករាយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ [គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនស្រាបៀរអង្គរ]។
ឥឡូវនេះ លោកអ្នកអាចរីករាយក្រេបស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី រសជាតិថ្មីស្រស់ នៅផ្ទះក៏បាន និងនៅកន្លែងណាក៏បានតាមដែលលោកអ្នកចូលចិត្ត៕
ពិសាដោយការទទួលខុសត្រូវ!

ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់ បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់ មានបញ្ហាអ្វីមួយជាមួយរោងចក្រ ហើយសូមកុំបណ្តោយឱ្យពួកគាត់ឈានដល់កាលឡើងតុលាការ ដែលនាំឱ្យខាតបង់ពេលវេលានិងថវិកា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតសរុបជិត ២ ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្ម ខេមតុន (CAM TON INDUSTRIAL PARK ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យន្តការរបស់អាជ្ញាធររាជធានីខេត្ត ក្នុងការចុះដោយស្រាយទំនាស់រវាងកម្មករ និង ថៅកែរោងចក្រនៅនឹងកន្លែងបានទាន់ពេលវេលា គឺមានភាពល្អប្រសើរ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យកម្មករ និងថៅកែរោងចក្រទទួលបានផលប្រយោជន៍ស្មើគ្នា ជាជាងឈានទៅដល់តុលាការ ដែលនាំខាតបង់ពេល វេលា និងថវិកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវសហការជាមួយមន្ទីរការងារ ឱ្យបានល្អ ប្រសើរ ក្នុងការដោះស្រាយបញ្ហាជាមួយកម្មករ ពីព្រោះសិទ្ធិកម្មករ ត្រូវបានធានាចំពោះមុខច្បាប់ស្តីពី ការងារ ហើយកម្មករនិងថៅកែរោងចក្រត្រូវតែអនុវត្តច្បាប់ការងារឱ្យបានល្អ នៅពេលដែលមានវិវាទ ណាមួយកើតឡើង ត្រូវតែបានដោះស្រាយជាមួយគ្នាដោយសន្តិវិធី ជាមួយសហជីព អាជ្ញាធរ ថៅកែ រោងចក្រនិងកម្មករជាមួយគ្នាចៀសវាងចិញ្ចឹមទំនាស់។
«ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុតកុំរង់ចាំតែក្រសួងការងារគឺអស់លោកចៅហ្វាយខេត្តហ្នឹងត្រូវតែនាំមុខប្រគល់ឱ្យអនុខេត្តណា មួយធ្វើតាមដានរឿងហ្នឹងឱ្យជាប់ជាមួយមន្ទីរកាងាររួចហើយពេល ឃើញថាសំណុំរឿងហ្នឹងវាត្រូវធ្វើការរហ័ស ត្រូវអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀមនិងអញ្ជើញកម្មករជួបគ្នាដើម្បីដោះស្រាយ មានតែវិធីហ្នឹងទេកុំឡើងតុលាការរឿងរ៉ាវវែងឆ្ងាយណាស់ អ៊ីចឹងកម្មករថៅកែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មានសុខភាពធ្វើការល្អ គឺការបានទិន្នផលល្អសម្រាប់រោងចក្រ វាការបំពេញឱ្យគ្នាទៅវិញទៅមក អ៊ីចឹងយើងចាត់ទុកថាម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករជាគូជីវិត ឯកម្មករកម្មការិនីក៏ត្រូវចាត់ទុក ម្ចាស់រោងចក្រក៏ជាគូជីវិតដែរ ពីព្រោះបើអត់រោងចក្រក្មួយៗក៏អត់ការងារដែរ ដល់ទៅថៅកែ បើមានតែ រោងចក្រ តែអត់កម្មករគឺជាម្ចាស់ឃ្លាំងតើ»៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមថតវីដេអូមានទាំងវត្តមានរបស់លោកគ្រូ អ៊ួន សារ៉ាត់ ក្រោយបង្កើតវីដេអូជួលក្មេងៗបង្ហោះម៉ូតូ ដើម្បីថតទាក់ទាញចំណាប់អារម្មណ៍ ឱ្យមានគេខ្លាចប្រជាជនខេត្តតាកែវ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។

១/.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)
២/.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)
៣/.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ដោយមុនពេលកើតហេតុជនសង្ស័យទាំង ០៣ នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានគណនីហ្វេកប៊ុកផេកមានឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាគណនីហ្វេកប៊ុកផេករបស់ឈ្មោះ អ៊ួន សារ៉ាត់ បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់) ដែលមានចំណងជើងថា សាងមិចបានអញ្ចឹង។
វីដេអូអប់រំ ប៉ុន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជើងដែលបានបង្ហោះនៅលើនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ ដែលនៅក្នុងវីដេអូនោះមានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចប្រជាជនខេត្តតាកែវ។
ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីវរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានកោះហៅជនសង្ស័យទាំង ៣នាក់ខាងលើ រួមមាន៖
ទី១.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ
ទី២.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ
ទី៣.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មកអធិការដ្ឋាននគបាលស្រុកបាទីដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី។
សូមជម្រាបជូនថា អធិការដ្ឋាននគបាលស្រុកបាទី សម្រេចដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីក្រុមអ្នកថតវីដេអូទាំង ៣នាក់នោះ បានធ្វើវីឌីអូសុំអភ័យទោសបងប្អូនប្រជាពលរដ្ឋជាសាធារណៈ ៕ ទស្សនាវីដេអូដូចខាងក្រោម៖











ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាទី