ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលថ្មីចំនួន២០កន្លែង ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៨ ខែមេសា

BY
srey nuch
March 21, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២៣។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណៈជន សិស្ស-និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឬអង្គការ ទាំងអស់ឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២៣នេះ ក្រសួងត្រូវការជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលថ្មីចំនួន ២០កន្លែងលើជំនាញរដ្ឋបាល នីតិសាស្ត្រ គ្រប់គ្រង ព័ត៌មានវិទ្យា សេដ្ឋកិច្ច អក្សរសាស្ត្រភាសាបរទេស ធនាគារនិងហិរញ្ញវត្ថុ ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។

កន្លែងទំនាក់ទំនងលក់ និងទទួលពាក្យប្រឡង នៅទីស្តីការក្រសួង (នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក) អាសយដ្ឋាន អាគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ជាន់ផ្ទាល់ដី ជាប់វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទលេខ៖ 023 884 375 / 077 518 511 / 081 805 036

លក្ខខណ្ឌនៃការជ្រើសរើស សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Share This Post: