ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌដូនពេញ ឆ្លើយតបករណីអ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំង ដែលមានការផ្សព្វផ្សាយថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដេញចេញមិនអោយលក់ និងចាក់ទឹកសម្លចោល

    BY Khmernote Media March 21, 2023
    រដ្ឋបាលខណ្ឌដូនពេញ ឆ្លើយតបករណីអ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំង ដែលមានការផ្សព្វផ្សាយថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដេញចេញមិនអោយលក់ និងចាក់ទឹកសម្លចោល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានសូមឆ្លើយតបទៅនឹងករណីអ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំង ដែលសារព័ត៌មានមួយចំនួន និងអ្នកលេងតាមបណ្តាញសង្គមTik Tok បានធ្វើការផ្សព្វផ្សាយបណ្តាលឲ្យមានការភាន់ច្រលំថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដេញគាត់ចេញមិនអោយលក់ និងចាក់ទឹកសម្លខ្មែរចោលនៅលើចិញ្ចើមផ្លូវសាធារណៈ សូមធ្វើការបំភ្លឺដូចខាងក្រោម៖

    ១-កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឲ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតិឲ្យលក់ដូរនៅទីតាំងនេះឡើយ។

    ២-ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។

    ៣-ការធ្វើឲ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈគឺគាត់ជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌថែមទៀតផង។

    រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំងរបស់យើង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន អោយបានល្អប្រសើរ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post: