ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អង់គ្លេសអាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា នាពេលខាងមុខ

    BY Khmernote Media March 22, 2023
    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អង់គ្លេសអាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា នាពេលខាងមុខ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា អង់គ្លេសអាចនឹងបើកសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាការឱកាសល្អមួយសម្រាប់សិស្ស-និស្សិត ដែលចង់រៀននៅសាលាអន្តរជាតិ។

    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤ ៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខាងមុខនេះ អាចនឹងមានសាកលវិទ្យាល័យពីបរទេសមកបើកទៀតផង ឯកអគ្គរដ្ឋទូតអង់គ្លេស និងគណៈប្រតិភូអង់គ្លេសដែលជួបខ្ញុំតែងនិយាយជាមួ យខ្ញុំ ថាខាងមុខនេះអង់គ្លេសអាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជាដែលនោះក៏ជាឱកាសដែលអ្នកពុំមានលទ្ធភាពបញ្ជូននិស្សិតទៅរៀននៅប្រទេសក្រៅ ហើយដែលឱ្យកូនរៀនភាសាអង់គ្លេសតាំងតូចនោះគឺមានឱកាសចូលមហាវិទ្យាល័យសាកលវិទ្យាល័យក្នុងប្រទេសយើងតែម្ដង»។

    សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការសិក្សានៅក្នុងប្រទេស វានឹងមានការចំណាយតិចជាងការសិក្សានៅក្រៅប្រទេសដែលនេះ ជាឱកាសដែលបងប្អូនអាចមានលទ្ធភាពរៀននៅសាលាល្អៗបាន៕​

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: