បែកធ្លាយរូបរាង iPhone XI ល្អជាង iPhone XS បន្តិច ប៉ុន្តែមិនដំណើរការប្រព័ន្ធ 5G នោះទេ
- BY
- autoadmin
- January 30, 2019
យោងតាមប្រភពអាណាមិកមួយបានឱ្យដឹងថា iPhone 11 ទំនងជាស៊េរីបន្ទាប់របស់ iPhone និងមាន ៤ពណ៌ ឱ្យជ្រើសរើសដូចជា៖ ពណ៌មាស ប្រាក់ ខ្មៅ និងខៀវខ្ចី។ iPhone 11 នឹងបំពាក់ដោយលេនកាមេរ៉ា ៣គ្រាប់ នៅចំកណ្តាលខ្នងផ្នែកខាងលើនៃទូរស័ព្ទផ្ទាល់តែម្តង និងមានថាមពលថ្ម 4,000 mAh រួមជាមួយឧបករណ៍ភ្ជាប់ USB-C ជំនួសឱ្យ Lightning។ កាលពីមុនក៏ធ្លាប់មានការលេចធ្លាយដែរថា ប្រភេទលេនកាមេរ៉ា ៣គ្រាប់ នឹងមានតែលើ iPhone 11 max ប៉ុណ្ណោះ ប៉ុន្តែវានៅតែមិនសូវច្បាស់ការណ៍។
iPhone 11 នេះក៏ដូចជា iPhone XS ដែរ ប៉ុន្តែវានឹងក្លាយជាកំណែដែលល្អប្រសើរជាងមុន។ លើសពីនេះទៅទៀតវាគួរតែមានអេក្រង់ទំហំ 5.8 អ៊ីញ និងមានទំហំ 5.65 x 2.79 x 0.30 អ៊ីញ ដូចនឹង iPhone XS ដែរ។ ទូរស័ព្ទ iPhone ថ្មីនេះក៏ត្រូវបានគេរំពឹងថា នឹងធន់ពីទឹក និងធូលីបានឥតខ្ចោះផងដែរ (IP68 water and dust certification) ។ យ៉ាងណាមិញអ្វីដែលមិនសូវជាគួរឱ្យចាប់អារម្មណ៍ គឺ iPhone 11 នេះគឺគ្មានម៉ូដឹម 5G នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ bgr
- Share This Post:






