ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស

BY
srey nuch
March 22, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។

មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំ រាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុង សប្ដាហ៍ទី១ ខែមេសា ដើម្បីដណ្ដើមជ័យលាភីថ្នាក់រាជធានី ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ ក្នុងតារាងបែងចែកជូនភ្ជាប់មកជាមួយនេះ រួចបញ្ចូនបេក្ខភាពមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំង ប្រទេស។

មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបែងចែកចំនួនបេក្ខជនចូលរួមប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ត ទៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន តាមសមាមាត្រចំនួន សិស្សជាក់ស្ដែង តាមមុខវិជ្ជា តាមកម្រិតថ្នាក់។ ចំពោះគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅឯកជនដែលមាន សិស្សតិចជាង ១០០នាក់ ត្រូវផ្ដល់ចំនួនបេក្ខជនយ៉ាងតិច ០១នាក់ក្នុងមួយមុខវិជ្ជា ក្នុងមួយកម្រិតថ្នាក់ ប៉ុន្តែ ករណីនេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅឯកជននោះ ត្រូវបង់ថវិកាចំនួន ៤០០០០រៀល(សែសិបពាន់រៀល) ក្នុងបេក្ខជន ០១នាក់ ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីរៀបចំការប្រឡង។ ដោយឡែកវិទ្យាល័យអនុវត្តនៃវិទ្យាស្ថានជាតិអប់រំ ត្រូវចូលរួមប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ជាមួយគ្រឹះស្ថានមធ្យមសិក្សានានាក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

នៅក្នុងឆ្នាំ២០២២-២០២៣នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អាចរៀបចំគណៈកម្មការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត តាមគំនិតច្នៃប្រឌិតផ្ទាល់ លទ្ធភាព ថវិកា ឬតាមលំនាំនៃការរៀបចំកន្លងមក ដែលគិតតាមរបបបេសកម្មក្នុងរាជធានី ខេត្ត ដូចខាងក្រោម៖

ប្រភព៖ MoEYS Cambodia

Share This Post: