ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេស ប្រកាសលើកពេលប្រឡងក្របខណ្ឌសម្រាប់ឆ្នាំ២០២៣

    BY Khmernote Media March 23, 2023
    ក្រសួងការបរទេស ប្រកាសលើកពេលប្រឡងក្របខណ្ឌសម្រាប់ឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលើកពេលប្រឡងក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

    គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារី សិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ឆ្នាំ២០២៣ សូមជូនដំណឹងដល់បេក្ខជន បេក្ខនារី ដែលបានមកដាក់ពាក្យប្រឡង ឱ្យជ្រាបថា ការប្រឡងក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលគ្រោងនឹងធ្វើនៅថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ត្រូវលើកពេល។

    ចំពោះកាលបរិច្ឆេទថ្មីនៃការប្រឡង នឹងធ្វើការជូនដំណឹងនាពេលក្រោយ។ សូម បេក្ខជន បេក្ខនារី ទាំងអស់ជ្រាបជាព័ត៌មាន ៕

    ប្រភព៖ Ministry of Foreign Affairs and International Cooperation – Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay