PR
កម្មវិធី អក្ខរកម្មឌីជីថលថ្មី នឹងជួយលើកកម្ពស់ អក្ខរកម្មឌីជីថល ដល់សិស្សានុសិស្សកម្ពុជា
ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣៖ ក្រសួងអប់រំ យុវជន និងកីឡា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្មីមួយ នៅក្នុងខែមេសាខាងមុខនេះ ដើម្បីលើកកម្ពស់ជំនាញ ឌីជីថលនៅ ក្នុងវិស័យអប់រំ និងក្នុងចំណោមសិស្សានុសិស្សកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta បាននិងកំពុងធ្វើការរួមគ្នា ដើម្បីដាក់ដំណើរការកម្មវិធី អក្ខរកម្ម ឌីជីថលថ្មី មួយឈ្មោះថា កម្មវិធី អក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme) ដែលនឹងធានាថា គោលបំណង របស់កម្មវិធីនេះ ត្រូវសម្រេចបានក្នុងរយៈពេលកំណត់។ ជាការចាប់ផ្តើមសាលាជំនាន់ថ្មី ចំនួន ៦ នឹងត្រូវបានជ្រើសរើស ហើយគ្រូបង្គោល ចំនួន ១២នាក់ មកពីសាលារៀងទាំង ៦ នេះនឹងត្រូវបានជ្រើសរើសផងដែរ ដើម្បីទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធី អក្ខរកម្ម ឌីជីថល ខ្មែរ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មានប្រសាសន៍ថា៖ «ខ្ញុំរង់ចាំមើលលទ្ធផលរបស់ កម្មវិធី អក្ខរកម្មឌីជីថលខ្មែរ ថាតើកម្មវិធីនេះនឹងផ្តល់លទ្ធផលជាវិជ្ជមានដល់សិស្ស និងគ្រូរបស់យើងកម្រិតណា។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជូនសាលារៀននូវជំនាញចាំបាច់ ដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថល ហើយយើងរង់ចាំមើលការលូតលាស់ និងភាព ជោគជ័យរបស់ពួកគេ»។

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដែលរួមបញ្ចូលគ្នានូវកម្មវិធីសិក្សា ព័ត៌មានវិទ្យា ដែលមានស្រាប់នៅក្នុងសាលាជំនាន់ថ្មី និង កម្មវិធី We Think Digital នឹងផ្តល់ជូនគ្រូបង្គោលនូវចំណេះដឹង ដើម្បីបង្រៀនក្នុងកម្មវិធីបណ្តុះបណ្តាល អក្ខរកម្ម នេះ ដល់សិស្ស នៅ តាមសាលាគោលដៅ។
កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងផ្តោតលើអ្នកដែលទើបនឹងប្រើប្រាស់ អ៊ីនធឺណិត ក៏ដូចជាអ្នកដែលចង់លើកកម្ពស់ជំនាញ ឌីជីថល ដែលមានស្រាប់។ សាលាជំនាន់ថ្មីចំនួនប្រាំមួយ (NGS) ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ។
កម្មវិធីអក្ខរកម្ម ឌីជីថលខ្មែរ គ្រោងនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ហើយនឹងមានរយៈ ពេល ៦ខែ ដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលសិក្សារយៈពេល ៦ខែនេះ ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta សង្ឃឹមថា គ្រូបង្គោលទាំង១២នាក់នឹងចែកចាយបន្ត និងបង្រៀន ចំណេះដឹងដែលគាត់ទទួលបានដល់សិស្ស ចំនួនពី ៣ ០០០ ទៅ ៥ ០០០ នាក់ជាមួយនឹងជំនាញ និងចំណេះដឹងឌីជីថលដែលពួកគេអាចប្រើប្រាស់ជាក់ស្តែង។

លោកបណ្ឌិត ហេង ភក្តី ប្រធាន គោលនយោបាយ សាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Meta យើងជឿថា អក្ខរកម្មឌីជីថល មានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល។ យើង មានមោទនភាព ដែលបានគាំទ្រដល់កម្មវិធីអក្ខរកម្ម ជីថលខ្មែរនិងកិច្ចប្រឹងប្រែងរបស់កម្មវិធីនេះ ក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជា នូវ ជំនាញដែលត្រូវការដើម្បីប្រើប្រាស់ អ៊ីនធឺណិត ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ យើងមានសេចក្តីរំភើបរីករាយដែលមើលឃើញ លទ្ធផលជាវិជ្ជមានដែលកម្មវិធីនេះនឹងផ្តល់ជូនសហគមន៍ហើយយើងនឹងបន្តភាពជាដៃគូ របស់យើងជាមួយកម្មវិធីនេះទៅមុខទៀត»។

លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បី ដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលនេះ ដោយសារកម្មវិធីនេះនឹងជួយសិស្សនិងគ្រូបង្រៀនឱ្យបង្កើនជំនាញឌីជីថលរបស់ពួកគេ។
លោក ហ៊ីន ស៊ីមហួន ក៏បានបន្តមានប្រសាសន៍ថា៖ «គោលដៅរបស់កម្មវិធីអក្ខរកម្មឌីជីថល គឺដើម្បីផ្តល់ជូនចំណេះដឹង និង សមត្ថភាពដែលប្រជាពលរដ្ឋត្រូវការសម្រាប់ភាពរីកចម្រើនក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ជូនមនុស្សគ្រប់ គ្នានូវលទ្ធភាពទទួលបានចំណេះដឹងឌីជីថលតាមរយៈកម្មវិធីនេះ»៕



PR
អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប
នៅថ្ងៃសុក្រ ១៤ កើត ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) នៅរោងចក្រផលិតភេសជ្ជៈ ហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ស្រុក អង្គស្នួល ខេត្ត កណ្តាល។

នេះជាកិច្ចសហប្រតិបត្តិការដើម្បីជំរុញផលិតផលរបស់ក្រុមហ៊ុន ហនុមាន ទៅដល់អ្នកប្រើប្រាស់ផ្ទាល់តាមរយៈបណ្តាសាខាហាងម្ហូបអាហារជាពិសេស គ្រប់សាខា ដឹ ភីហ្សា ខមផេនី (The Pizza Company) ទូទាំងប្រទេស ដែលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងក្លាយជាដៃគូផ្តាច់មុខក្នុងការផ្តត់ផ្គង់ ស្រាបៀរ ហនុមាន នៅគ្រប់សាខាហាងម្ហូបអាហារ ដែលស្ថិតនៅក្រោមក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) និងនៅលើ Hungry App ផ្លូវការរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានបង្កើតឡើងដោយការយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងឱ្យប្រជាជនកម្ពុជា ទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និង លើកតំកើនផលិតផលក្នុងស្រុក ព្រមទាំង នាំយកកេរ្តិ៍ឈ្មោះផលិតផល របស់ប្រទេសយើងទៅទីផ្សារអន្តរជាតិ។ ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការចុះហត្ថលេខាព្រមព្រៀងដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន Yakyim Intertrade Co., Ltd ក្នុងការចែកចាយផ្តាច់មុខផលិតផល ស្រាបៀរ ហនុមាន នៅក្នុងទីផ្សារប្រទេសថៃ។ នេះជាមោទកភាពមួយទៀតរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការនាំចេញនូវផលិតផលខ្មែរទៅទីផ្សារអន្តរជាតិ ហើយនៅថ្ងៃនេះក្រុមហ៊ុនហនុមានក៏បានសហការជាមួយក្រុមហ៊ុន EFG Group ជាក្រុមហ៊ុនឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលនាំស្លាកសញ្ញាអន្តរជាតិមកកម្ពុជា។ កិច្ចសាហប្រតិបត្តិការនេះគឺជាយុទ្ធសាស្រ្តមួយ ដើម្បីជំរុញទិសដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឈ្នះពានរង្វាន់មេដាយមាស ពីស្ថាប័នកំពូល Monde Selection ឆ្នាំ ២០២៣ ទៅលើផ្នែករសជាតិដ៏ល្អឥតខ្ចោះនៃ ស្រាបៀរ ហនុមាន! នេះជាមោទកភាពមួយក្នុងចំណោមមោទកភាពមួយបន្ថែមទៀតសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏ដូចជាសម្រាប់អតិថិជនទាំងក្នុងប្រទេស និងអតិថិជនអន្តរជាតិទាំងអស់ផងដែរ។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក Chas GESCHKE នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង លោក Martin Darby Managing Director of EFG Group ហើយក៏មានភ្ញៀវកិត្តយសជាច្រើនរូបចូលរួមផងដែរ។
លោក Chas GESCHKE នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ “កិច្ចសហការនេះគឺជាការចាប់ផ្តើមនៃការរួមបញ្ចូលគ្នានៃក្រុមហ៊ុនដែលមានសក្តានុពលចំនួនពីរ ក្នុងការស្វែងរកឧត្តមភាព និងបំពេញសេចក្តីត្រូវការរបស់អតិថិជនទាំងអស់ទូទាំងប្រទេស។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ប្តេជ្ញាចិត្តខ្ពស់ចំពោះគុណភាព និងការច្នៃប្រឌិតអ្វីដែលថ្មី ហើយចូលរួមជាមួយ អ៉ី អេហ្វ ជី ខេមបូឌា ដែលជាក្រុមហ៊ុនមានឈ្មោះល្បី ឈានមុខគេក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដើម្បីភាពរីកចម្រើន និងជោគជ័យរួមគ្នាជានិច្ចនិរន្តរ៍”។
ចំពោះការថ្លែងមតិលើកិច្ចព្រមព្រៀងនេះ លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៉ី អេហ្វ ជី
អិចប្រេសហ្វូដគ្រុប (EFG Group) បានថ្លែងអំពីការកោតសរសើរចំពោះក្រុមហ៊ុនស្រាបៀរហនុមាន ដែលជាស្រាបៀរក្នុងស្រុក កំពុងតែមានប្រជាប្រិយភាពខ្ពស់ ជាមួយនឹងសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាក្នុងប្រទេសកម្ពុជា រួមផ្សំជាមួយនឹងភីហ្សា ដែលពេញនិយមទូទាំងប្រទេសកម្ពុជា ដឹ ភីហ្សា ខមផេនី (The Pizza Company), ភោជនីយដ្ឋានសាច់អាំង បាប៊ី ឃ្យូ ផ្លាហ្សា(BAR.B.Q Plaz), អ៊ីតធូហ្គេតដឺ (Eat Together), បាយភូមិ (Bay Phum), ហាងកាហ្វេអន្តរជាតិ ដឹ កូហ្វី ក្លិប(The Coffee Club), ដែលស្ថិតក្រោមសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុន អ៊ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group)។ ក្នុងនោះផងដែរ ផលិតផលស្រាបៀរ ហនុមាន នឹងមានដាក់លក់ជាង ៦០ ទីតាំងទូទាំងប្រទេសកម្ពុជា រួមមាន ក្រុងបោយប៉ែត សិរីសោភ័ណ បាត់ដំបង សៀមរាប កំពង់ចាម ស្គន់ កំពង់ស្ពឺ ក្រុងព្រះសីហនុ តាខ្មៅ និងភ្នំពេញ។

លើសពីនេះទៅទៀត លោកបានថ្លែងថា៖ «មូលហេតុដែលលោកជ្រើសរើសស្រាបៀរ ហនុមាន ជាដៃគូ ព្រោះផលិតផលស្រាបៀរហនុមាន ពិតជាផ្តោតសំខាន់លើគុណភាព នឹងជ្រើសរើសនូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ក្នុងការផលិត ស្រាបៀរ ហនុមាន គឺប្រៀបបីដូចនឹង The Pizza Company ផងដែរ ដែលជ្រើសរើសតែវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ក្នុងការធ្វើភីហ្សា ហើយស្រារបៀរ ហនុមាន ដែលមានគុណភាពខ្ពស់ ជាមួយនឹងភីហ្សាដែលមានគុណភាពខ្ពស់ គឺពិតជាត្រូវគ្នាខ្លាំងណាស់»
ក្រោយបញ្ចប់កម្មវិធី ចុះហត្ថលេខា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ ផលិតកម្ម របស់ខ្លួនជូនដល់ភ្ញៀវកិត្តិយសបានទស្សនា។ ចំណុចពិសេស ដែលធ្វើឱ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាមានភាពវិសេសវិសាល គឺរសជាតិឈានមុខ និងគុណភាពខ្ពស់ ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដោយអ្នកជំនាញច្បាស់លាស់ លំដាប់ពិភពលោក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) បានមានប្រសាសន៍បន្ថែមទៀតថា៖ ខ្ញុំធ្លាប់ធ្វើការនៅក្នុងរោងចក្រសាបៀរពីមុនមកនៅចក្រភពអង់គ្លេស ក្រោយពីបានធ្វើទស្សនកិច្ចរោងចក្រហនុមានហើយ ឃើញថា រោងចក្រហនុមាន គឺពិតជាមានសោភ័ណភាពស្រស់ស្អាត ទំនើប អនាម័យខ្ពស់ ហើយលោកពិតជាមានការកោតសរសើរចំពោះការរៀបចំប្រកបដោយស្តង់ដារ និងសុវត្ថិភាពខ្ពស់។
“ភ្ញៀវកិត្តយសដែលបានធ្វើការទស្សនាក៏បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះនៃការផលិតភេសជ្ជៈ របស់ក្រុមហ៊ុន ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំរហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវ តាមបទដ្ឋានស្តង់ដារខ្ពស់ ដើម្បីធានាបាននូវគុណភាព មុននឹងចែកចាយទៅលើទីផ្សារ។


PR
ដើមខែថ្មី! វឺតៗឡើង នាំគ្នាមកទិញទំនិញ ញ៉ាំអាហារ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលបញ្ចុះតម្លៃដល់ទៅ៧០%
(ភ្នំពេញ)៖ សប្បាយទិញហើយ កម្មវិធីលក់បញ្ចុះតម្លៃពាក់កណ្ដាលឆ្នាំ Mid-Year Sale ពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលជាប្រូម៉ូសិនពិសេសសម្រាប់អតិថិជនទាំងអស់ ជាមួយទំនិញបញ្ចុះតម្លៃរហូតដល់ ៧០% ពីបណ្តាហាងល្បីៗ ជាពិសេសមានឱកាសចាប់ឆ្នោតផ្សងសំណាងដែលមានរង្វាន់យ៉ាងសន្ធឹកសន្ធាប់។

ជាមួយប្រូម៉ូសិនដ៏ធំអស្ចារ្យរហូតដល់ ៧០% ពីបណ្តាហាងល្បីៗជាច្រើនដូចជា ហាងលក់សម្លៀកបំពាក់ Wavera, ហាងលក់សម្លៀកបំពាក់កូនក្មេង Balabala, ភោជនីយដ្ឋាន Papa John’s Pizza Cambodia, Potato Corner, រោងភាពយន្ត Legend Premium , ពិភពកម្សាន្តកុមារ Doozii, មជ្ឈមណ្ឌលកម្សាន្ត Neo Game Oasis, ហាងលក់ផលិតផលថែរក្សាសម្រស់ Nature Republic, ឱសថស្ថាន Ucare Pharmacy, ហាងលក់សម្ភារៈអេឡិចត្រូនិច K-Four និងហាងល្បីៗជាច្រើនទៀត។
ជាពិសេសការផ្តល់ជូនពិសេសពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សម្រាប់អតិថិជនចំណាយចាប់ពី ៣០ដុល្លារឡើងទៅនឹងទទួលបានការចាប់រង្វាន់ឈ្នះ ឆ័ត្រ ឫ Ize ភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជននឹងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ទូរស័ព្ទ ទូកទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ និងរង្វាន់ជាច្រើនទៀត។ ល ។

ការផ្ដល់ជូនពិសេស បញ្ចុះតម្លៃរហូតដល់ ៧០% និងឈ្នះរង្វាន់នេះ នឹងប្រព្រឹត្តិទៅចាប់ផ្តើមពីថ្ងៃទី ០១ មិថុនា ដល់ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០២៣ ថែមទាំងមានការប្រគុំតន្រ្តី និងការតាំងពិព័រណផលិតផលជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបដែលមានការរចនាដ៏ប្រណិត ទីតាំងធំទូលាយ ពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ផាសុកភាពខ្ពស់ ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongsensok
ឬទាក់ទងមកលេខ៖ 070 822 822 ឬ 096 888 9 888 ។
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល៖
• លេខទូរស័ព្ទ៖ 066 401 222
• តេលេក្រាម៖ 066 401 222 (@AmKeolong)
• អ៊ីមែល៖ keolong.am@chipmong.com