ព័ត៌មានជាតិ

ក្រុមហ៊ុនផ្លូវល្បឿនលឿន នឹងធ្វើការផ្លាស់ប្តូរគន្លងផ្លូវអាទិភាពទាំងអស់ ឱ្យទៅផ្នែកខាងឆ្វេងដៃ ដោយគន្លងផ្លូវANPR នឹងត្រូវផ្លាស់ទៅជិតគន្លងផ្លូវETC

BY
srey nuch
March 23, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនជាទីគោរពទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរគន្លងផ្លូវអាទិភាពទាំងអស់ ឱ្យទៅផ្នែកខាងឆ្វេងដៃ ដោយគន្លងផ្លូវANPR នឹងត្រូវផ្លាស់ទៅជិតគន្លងផ្លូវETC (សូមមើលរូបទី១)។

អាស្រ័យហេតុនេះ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែមីនា ភ្លើងសញ្ញា ANPR និងផ្លាកQR Code ដែលនៅគន្លងផ្លូវចាស់ ត្រូវបានដកចេញ (សូមមើលរូបទី២) ប៉ុន្តែលោកអ្នកនៅតែអាចបើកបរតាមគន្លងផ្លូវANPRចាស់បានធម្មតា (សូមមើលរូបទី៣ និងទី៤) គ្រាន់តែមិនមានផ្លាកសញ្ញាANPR។ ការរៀបចំផ្លាស់ប្តូរផ្លាកសញ្ញានេះ នឹងត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ។

ផែនការផ្លាស់ប្តូរភ្លើងសញ្ញាANPR នឹងត្រូវប្រព្រឹត្តទៅដូចខាងក្រោម៖

• ស្ថានីយភ្នំពេញ K03 និងស្ថានីយកំពង់ស្ពឺខាងកើត K26 នឹងបញ្ចប់ការផ្លាស់ប្តូរ នៅថ្ងៃទី២៣ ខែមីនា
• ស្ថានីយក្រុងព្រះសីហនុ K182 នឹងបញ្ចប់ការផ្លាស់ប្តូរ នៅថ្ងៃទី២៤ ខែមីនា
• ស្ថានីយស្ទឹងហាវ K172 នឹងបញ្ចប់ការផ្លាស់ប្តូរ នៅថ្ងៃទី២៥ ខែមីនា
ក្រុមហ៊ុនយើងខ្ញុំសូមអភ័យទោស ចំពោះភាពរអាក់រអួលដែលអាចកើតមានជាយថាហេតុ កំឡុងពេលដែលយើងខ្ញុំធ្វើការរៀបចំផ្លាស់ប្តូរគន្លងអាទិភាពនេះ៕

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ

Share This Post: