ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់ពីរបៀបដាក់លេខសម្ងាត់ Two-Step Verification ដើម្បីការពារគណនី Telegram

    BY Khmernote Media March 23, 2023
    នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់ពីរបៀបដាក់លេខសម្ងាត់ Two-Step Verification ដើម្បីការពារគណនី Telegram

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា មួយរយៈនេះមានករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ដោយខុសច្បាប់ពីសំណាក់ជនអនាមិកជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់កម្មវិធី Telegram ដោយធ្វើការដាក់លេខសម្ងាត់ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនីនៅពេល Login លើឧបករណ៍ ឬផ្ទាំង Internet Browser ថ្មី។

    សូមអនុវត្តវិធីសាស្ត្រដាក់លេខសម្ងាត់ (Two-Step Verification) ដូចខាងក្រោម៖
    ១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក
    ២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Two-Step Verification” -> “Set Password”
    ៣. ត្រង់ “Enter a password” វាយបញ្ចូលលេខសម្ងាត់ពិបាកទាយ -> រួចចុច “Continue”
    ៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខសម្ងាត់ឡើងវិញ -> រួចចុច “Continue” និងត្រង់ “Password Hint” វាយបញ្ចូលនូវពាក្យគន្លឹះដែលជួយអ្នកក្នុងការចងចាំលេខសម្ងាត់
    ៥. ត្រង់ “Recovery Email” លោកអ្នកអាចដាក់អាសយដ្ឋានអ៊ីម៉ែលដើម្បីអាចប្រើប្រាស់ផ្លាស់ប្តូរលេខសម្ងាត់នៅពេលដែលអ្នកភ្លេច ករណីលោកអ្នកចង់រំលងជម្រើសនេះ សូមចុចលើពាក្យ “Skip”
    លើសពីនេះលោកអ្នកគួរពិចារណាក្នុងដាក់ Passcode ដើម្បីការពារកម្មវិធី Telegram ក្នុងកម្មវិធីទូរស័ព្ទដៃរបស់អ្នក ដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

    ១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក
    ២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Passcode & Face ID” -> “Turn Passcode On”
    ៣. ត្រង់ “Enter a password” វាយបញ្ចូលលេខ PIN ចំនួន ៦ខ្ទង់ -> រួចចុច “Continue”
    ៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខ PIN ចំនួន ៦ខ្ទង់ ឡើងវិញ -> រួចចុច “Continue” ។

    បញ្ជាក់៖ Passcode គឺមានតួនាទីការពារការលួចបើកកម្មវិធី Telegram ក្នុងទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ ដូច្នេះដើម្បីការពារគណនី Telegram ពីការលួចចូលពីចម្ងាយ អ្នកត្រូវដាក់លេខសម្ងាត់ (Two-Step Verification) ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

    Share This Post: