បច្ចេកវិទ្យា
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?
Find N2 Flip ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការ ជាមួយការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុង ជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះ ដែលមានលក្ខណៈស្តើង ស្រាល ងាយស្រួលកាន់នៅក្នុងដៃឬដាក់នៅក្នុងហោប៉ៅខោ ឬកាបូបស្ពាយសម្រាប់មិត្តនារីៗ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់នេះគឺគេអាចប្រៀបបានទៅនឹងប្រអប់ម្សៅផាត់មុខរបស់មនុស្សស្រី ដែលមានរូបរាងតូចស្រាលនិងងាយស្រួលដាក់តាមខ្លួន។



ចំណុចពិសេសមួយទៀតនៅលើ Find N2 Flip នោះគឺ Cover Screen ដែល OPPO បានដាក់មកជាមួយនឹងអេក្រង់ដែលមានទំហំធំជាងគេរហូតដល់ទៅ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382×720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់មួយចំនួនគឺមិនដល់ 2 Inch ផង។ អេក្រង់ធំបែបនេះធ្វើឲ្យវាកាន់តែងាយស្រួល ដោយយើងអាចបើកមុខងារ Record សម្លេង អាចប្រើប្រាស់មុខងារ Time Stop មើលជាមួយអាកាសធាតុ និង Schedule ការងារបានយ៉ាងរហ័ស ព្រមទាំងអាចធ្វើការឆ្លើយតបសារបានភ្លាមៗផងដែរជាមួយនឹងមុខងារ Quick Reply។

អ្វីដែលភ្ញាក់ផ្អើលនៅពេលបើកអេក្រង់ខាងក្នុងចង់ស្រែក WOW! OPPO ពិតជាធ្វើបានល្អខ្លាំងណាស់ទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ។ ហើយការបើកចូលមកអេក្រង់ធំក៏ធូរស្រួលផងដែរ ជាមួយនឹងអេក្រង់ទំហំ 6.8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។
លើសពីនេះ Find N2 Flip អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Time-lapse ជាដើម។ ជាពិសេសសម្រាប់អ្នកអត់មានសង្សារថតរូបឲ្យដូចគេគឺអាចយក Find N2 Flip ថតដោយខ្លួនឯងក៏បាន ឬមិនចាំបាច់ពឹងមិត្តភក្តិថតឲ្យនោះទេ។ ហើយសម្រាប់អ្នកដែលចូលចិត្តថតរូបជាក្រុមក្នុងកម្មវិធីជប់លៀង ឬដើរលេងជាក្រុមក៏អាចថតជាមួយ Find N2 Flip បានយ៉ាងងាយស្រួលផងដែរ។

កុំភ្លេចណា… អ្វីដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយនៅលើទីផ្សារក្នុងស្រុកយើង។ ចង់ដឹងថាតើនរណាកំពុងរង់ចាំស្មាតហ្វូនអេក្រង់បត់ Find N2 Flip ខ្លះ? ភាពប្រណិត ល្អឥតខ្ចោះ ឡូយឆាយ និងទាន់សម័យរបស់អ្នកគឺស្ថិតក្នុងដៃរបស់អ្នក។
អូ! ថ្ងៃទី25 ខែមីនា ឆ្នាំ2023 ខាងមុខនេះចាំជួបគ្នាក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Find N2 Flip» ដែលនឹងបើកបង្ហាញដើម្បីឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍នៃស្មាតហ្វូនអេក្រង់បត់កាន់តែល្អ ជាមួយតារាតំណាងរបស់យើងគឺកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី អ្នកនាង DJ Nana កញ្ញា អ៊ុ សំថារ័ត្ន និងពិធីករល្បីឈ្មោះ ជា វិបុល ។ លោកអ្នកអាចតាមដានទស្សនាការផ្សាយផ្ទាល់លើផេគ OPPO ចាប់ពីម៉ោង 5:30 ល្ងាចតទៅ៕

បច្ចេកវិទ្យា
តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?
ពិតជាថ្មី ហើយកាន់តែទំនើប! លឿនអស់ស្ទះ ជាមួយស្មាតហ្វូនលំដាប់កំពូលអេក្រង់បត់ OPPO Find N2 Flip សាកថ្មរហ័សគ្រប់ស្ថានភាព ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ ។

រំខានណាស់មែនទេ? ពេលមើលរឿងបណ្តើរសាកថ្មបណ្តើរ? ពេលទូរស័ព្ទអស់ថ្មភ្លាមៗសាកថ្មម្តងៗត្រូវចំណាយពេលរង់ចាំយូរៗ? ថាមពលថ្មធំគឺពិតជាសំខាន់ ចំណែកការសាកថ្មលឿនក៏រឹតតែសំខាន់ ដូចនេះទើប OPPO Find N2 Flip បំពាក់មកនូវថាមពលថ្មធំ 4300mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ សាកលឿន និងសុវត្ថិភាពឈានមុខគេ។ គួរបញ្ជាក់ផងដែរថា OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានថាមពលថ្មធំជាងគេ និងសាកថ្មបានលឿនបំផុត បើធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។

សុំសរសើរដល់កំពូលស្មាតហ្វូន OPPO Find N2 Flip សមត្ថភាពកាន់តែខ្លាំងលឿនហួសពីការរំពឹងទុក បំពេញថាមពលថ្មកាន់តែរហ័ស ដោយប្រើពេលសាកត្រឹមតែ 23 នាទីអាចសាកថ្មបាន 50% ហើយសាកពេញ 100% ក្នុងត្រឹមតែ 57 នាទីតែប៉ុណ្ណោះ។
បន្ថែមពីនេះ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 𝟑.𝟐𝟔” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ រូបរាងតូចស្រឡូនងាយស្រួលដាក់ក្នុងខោប៉ៅឬកាបូប ផ្ដល់សេរីភាពក្នុងការច្នៃប្រឌិតកាន់តែច្រើនដែលងាយស្រួលក្នុងការមើលពត៌មាន ថតរូបបានត្រឹមត្រូវ និងមានមុខងារសម្បូរបែបជាច្រើន។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6 ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ និងស៊ីមស្មាតលេខពិសេស គិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕


បច្ចេកវិទ្យា
WoW! OPPO Find N2 Flip តម្លៃ $899 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!
មួយរយៈនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងខ្លះៗរួចមកហើយទាក់ទងនឹងស្មាតហ្វូនកំពូល OPPO Find N2 Flip តម្លៃ $899 ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្មាតហ្វូនស្នាមផ្នត់តិចជាងគេបំផុតស្ទើរតែមិនឃើញនឹងភ្នែកទទេ ថាមពលថ្មធំជាងគេបំផុត 4300mAh និងសាកថ្មលឿនជាងគេ 44W SUPERVOOC™។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេឬ?

សម្រាប់ផ្នែកកាមេរ៉ាក៏ជាផ្នែកមួយសំខាន់ និងត្រូវខ្វាយខ្វល់រាល់ពេលទិញទូរស័ព្ទ ជាពិសេសមិត្តនារីៗ។ ហេតុនេះហើយ OPPO Find N2 Flip ជាស្មាតហ្វូនកាមេរ៉ាកម្រិតកំពូលទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ បានសហការបង្កើតរួមគ្នាជាមួយ Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់ពិភពលោកដើម្បីបង្កើតសមត្ថភាពថតរូបឲ្យកាន់តែអស្ចារ្យនៅលើកាមេរ៉ាមេ 50MP សេនស័រ Sony IMX890 និងកាមេរ៉ា 8MP Ultrawide មុំទូលាយ 112 ° សេនស័រ Sony IMX355 ដំណើរការដោយ NPU MariSilicon X ដែលផ្តល់បទពិសោធន៍ថតល្អបំផុតក្នុងកម្រិត 4K 60fps។ គួរបញ្ជាក់ថា នៅលើ OPPO Find N2 Flip ក៏មានមុខងារ Hasselblad Mode ដែលជាមុខងារបន្ថែមសម្រាប់អ្នកចូលចិត្តថតរូបផងដែរ។


ឥឡូវងាកមកមើលកាមេរ៉ាស៊ែលហ្វី រចនារន្ធប្រហោងជាមួយនឹងកម្រិតភាពច្បាស់ 32MP ប្រើសេនស័រ Sony IMX709 ដែលគាំទ្រក្នុងការថតវីដេអូក្នុងកម្រិត 1080P 30fps។ បន្ទាប់ពីសាកល្បងប្រើកាមេរ៉ា OPPO Find N2 Flip រួចមកគឺហ៊ាននិយាយថាល្អខ្លាំងទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ព្រោះវាបានបញ្ជាក់ពីពណ៌ពន្លឺច្បាស់ៗ និងព័ត៌មានលម្អិតៗលើរូបភាព។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕


