ព័ត៌មានជាតិ

ត្រៀមទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកជាបណ្ដោះអាសន្ន នៅក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ

BY
srey nuch
March 24, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូនដំណឹង ស្ដីពី សំណើសុំកិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលនៅយប់ នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹកទំហំ៦០០មម ទៅទំហំ៥០០មម នៅលើផ្លូវលេខ១១០ កែងផ្លូវលេខ៥៥ ចាប់ពីផ្លូវលេខ៥៩៨ រហូតដល់ផ្លូវលេខ២០០៥ ស្ថិតនៅក្នុង ភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវ ផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងបញ្ជូនសម្ពាធទឹកមកពីរោងចក្រ ផលិតទឹកស្អាតបាក់ខែង។

ការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកទំហំ៦០០មមទៅ ទំហំ៥០០មម ខាងលើ នេះតម្រូវឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា០៨ម៉ោង គឺចាប់ពី ម៉ោង២០:០០ នាទីយប់ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិច បន្តួចក្រោយពេលធ្វើការកាត់ភ្ជាប់បំពង់មេនេះរួច។

អាស្រ័យហេតុនេះ សូម លោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹកមួយរយៈពេលនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើដោយក្តីអនុគ្រោះ ៕

ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

Share This Post: