ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ច្បាស់មែនទែនហើយ! លេចធ្លាយរូបភាពផ្លូវការស្មាតហ្វូន P20 របស់ Huawei មានក្បាលឆក និងកាមេរ៉ាក្រោយ៣គ្រាប់

    BY Khmernote Media March 7, 2018
    ច្បាស់មែនទែនហើយ! លេចធ្លាយរូបភាពផ្លូវការស្មាតហ្វូន P20 របស់ Huawei មានក្បាលឆក និងកាមេរ៉ាក្រោយ៣គ្រាប់

    ខណៈការបង្ហាញខ្លួនជាផ្លូរកាន់តែខិតជិតមកដល់ ស្រាប់តែពេលថ្មីៗនេះ មានការលេចធ្លាយរូបភាពផ្លូវការរបស់ស្មាតហ្វូន P20 របស់ក្រុមហ៊ុន Huawei ជាមួយនឹងកាមេរ៉ាខាងក្រោយដល់ទៅ៣គ្រាប់។ រូបភាពទាំងនោះបានលេចធ្លាយ និងចែកចាយពេញប្រទេសចិន ហើយតាមរយៈរូបភាពនោះបង្ហាញយ៉ាងច្បាស់ថា Huawei P20 Pro នឹងមានក្បាលឆកនៅខាងមុខ និងមានកាមេរ៉ា៣គ្រាប់នៅខាងក្រោយ។

    ហើយតាមរយៈរូបភាពនោះផងដែរ P20 Pro មាន២ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងខៀវ។ Huawei នឹងដាក់បង្ហាញស្មាតហ្វូនត្រកូល P របស់ខ្លួននៅថ្ងៃទី២៧ ខែមីនា ខាងមុខនេះ ចំណែកឯតម្លៃវិញ តាមរយៈព័ត៌មានកន្លងមកបានបញ្ចាក់ថា សម្រាប់ស្មាតហ្វូន P20 អាចនឹងមានតម្លៃខ្ទង់ €679($839) និង €899($1,110) សម្រាប់ P20 Pro ឯ P20 Lite វិញមានតម្លៃត្រឹម €369($455) ប៉ុណ្ណោះ៕

    សេម
    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay