ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូ HONDA BEAT 2023 ដល់សិស្សប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ផ្នែក«តែងនិពន្ធ និងស្មូតកំណាព្យ» ជាការលើកទឹកចិត្ត

    BY Khmernote Media March 24, 2023
    អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូ HONDA BEAT 2023 ដល់សិស្សប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ផ្នែក«តែងនិពន្ធ និងស្មូតកំណាព្យ» ជាការលើកទឹកចិត្ត

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត នូវម៉ូតូ HONDA BEAT 2023 ដល់សិស្សដែលបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្តេចតេជោ លើ២វិញ្ញាសា(តែងនិពន្ធ និងស្មូតកំណាព្យ)ចំនួន ២រូបរួមមាន៖

    ១- ឃឹម សូនីតា ទទួលបានចំណាត់ថ្នាក់លេខ១ ខាងតែងនិពន្ធ (សិស្សមកពី វីទ្យាល័យរលាំងឈូក ស្រុកសំរោងទង)។

    ២-សាត់ ស្រីណុច ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកស្មូតកំណាព្យ (សិស្សមកពីវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ស្រុកបសេដ្ឋ) ៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

    Share This Post: