ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ«ពាក់ស័ក្តិ២» ដែលធ្វើរឿងមិនសមរម្យលើប្រពន្ធ

    BY Khmernote Media March 25, 2023
    នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ«ពាក់ស័ក្តិ២» ដែលធ្វើរឿងមិនសមរម្យលើប្រពន្ធ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឲ្យរបួសពេញខ្លួន។

    នេះបើយោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា៖ «ដោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណីហិង្សាក្នុងគ្រួសារ ដែលប្រពឹត្តដោយប្តីជានគរបាលក្រសួងមហាផ្ទៃ លើប្រពន្ធបណ្តាលឲ្យរងរបួស»។

    សូមជម្រាបជូនថា ករណីអំពើហិង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វាយប្រពន្ធខ្លួនឯងឲ្យរបួសធ្ងន់ ត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គម Facebook ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃ ប្រើអំពើហិង្សា គំរាមកំហែងបាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេប្រមាថ។ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង៕

    ប្រភព៖ freshnews​

    Share This Post: