បច្ចេកវិទ្យា

iPhone ស៊េរីថ្មីអាចមានកាមេរ៉ា៣គ្រាប់ និងប្រើដោយឌុយ USB-C

BY
autoadmin
January 31, 2019

យោងតាមរបាយការណ៍ថ្មីមួយពី Mark Gurman ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone ដែលមានកាមេរ៉ាខាងក្រោយចំនួន ៣ នៅ ឆ្នាំ២០១៩ ។ ចំពោះទូរស័ព្ទទំនើបចុងក្រោយរបស់ក្រុមហ៊ុនគឺ XS និង XS Max មានកាមេរ៉ា ២ ប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនផលិតទូរស័ព្ទ Android ដូចជា៖ ក្រុមហ៊ុន LG និងក្រុមហ៊ុន Huawei បានដើរមុន Apple ដោយបានដាក់បញ្ចេញស្មាតហ្វូន ដែលមានកាមេរ៉ា ៣គ្រាប់ រួចមកហើយ។

យ៉ាងណាមិញក្នុង ឆ្នាំ២០១៩ នេះ ស្មាតហ្វូនជំនាន់ក្រោយរបស់ Apple នឹងជាកំណែកាន់តែប្រសើរនៃ XS Max ដោយរួមបន្ថែមជាមួយការអភិវឌ្ឍឱ្យមានកាមេរ៉ា ៣គ្រាប់, កំណែលើ Face ID sensor, ធ្វើឱ្យដំណើរការកាន់តែលឿនជាងមុន និងជាពិសេស iPhone ទំនងនឹងប្រើឌុយ USB-C ជំនួសឌុយ Lightning របស់ខ្លួនវិញ។ ចំណែកមុខងារ Live Photo ពួកគេនឹងពង្រីកពីមានរយៈពេល ៣ ទៅ ៦វិនាទី៕

អត្ថបទ៖ លីដា
ប្រភព៖ theverge

Share This Post: