ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បដិសេធចំពោះបុរសម្នាក់បង្ហោះវីដេអូ ចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ ទាក់ទងនឹងការយកលុយជាថ្នូរនឹងការដោះលែង

    BY Khmernote Media March 26, 2023
    ស្នងការរាជធានីភ្នំពេញ បដិសេធចំពោះបុរសម្នាក់បង្ហោះវីដេអូ ចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ ទាក់ទងនឹងការយកលុយជាថ្នូរនឹងការដោះលែង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបុរសម្នាក់ប្រើប្រាស់សារធាតុញៀន បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក ចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទាក់ទងនឹងការយកលុយ ជាថ្នូរនឹងការដោះលែងពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាការចុះផ្សាយព័ត៌មានមិនពិត។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២៖២០នាទី កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រទះឃើញឈ្មោះ សុខ កូប ជិះម៉ូតូចេញពីចំណុចសំណង់មិនរៀបរយ ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កម្លាំងល្បាតក៏បានហៅសួរនាំ ដោយសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន ក៏បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំបន្ថែម និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល វិជ្ជមានពិតប្រាកដមែន។

    បន្ទាប់មកបងប្រុសរបស់ឈ្មោះ សុខ កូប មកធានាយកជនសង្ស័យដើម្បីយកទៅព្យាបាលបន្សាបសារធាតុញៀន និងកែប្រែខ្លួននៅមណ្ឌលស្តានីតិសម្បទារ និងណែនាំអប់រំនៅផ្ទះបន្ថែមទៀត ទើបសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ជាក់ស្តែងសមត្ថកិច្ចមិនបានធ្វើការជំរិតយកលុយពីជនដែលញៀនថ្នាំ ជាថ្នូរនឹងការដោះលែងពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះទេ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: