ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឱ្យតាមស្វែងរកបុរស ដែលប្រើទង្វើមិនសមរម្យ យកមួកសុវត្ថិភាពវា-យលើក្បាលស្ដ្រីម្នាក់ នៅស្ដុបសន្ធរម៉ុក
BY Khmernote Media
March 27, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ នៅស្ដុបសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់!

ករណីនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំង និងចែករំលែកយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម! ជនបង្កម្នាក់នេះ (បើទោះបីមិនទាន់ដឹងថាមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយស្រ្តីរងគ្រោះក៏ដោយ) ត្រូវតែទទួលទោសតាមច្បាប់ ជាធរមាន! សង្ឃឹមថាសមត្ថកិច្ចនឹងស្វែងរកឃើញឆាប់ៗនេះ ៕


ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត