ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមថែសុខភាព! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៤ ខែមេសា អាកាសធាតុអាចមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmernote Media March 28, 2023
    សូមថែសុខភាព! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៤ ខែមេសា អាកាសធាតុអាចមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

    ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖
    -ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។
    -ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។
    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្តាល
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C
    -អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ២៖ តំបន់ខ្ពង់រាប
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C
    -អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣៖ តំបន់មាត់សមុទ្រ
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    -អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: