ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជៀសវាងក្លាយជាជនរងគ្រោះ នាយកដ្ឋានព័ត៌មានវិទ្យា អំពាវនាវកុំផ្ញើរូបមិនសមរម្យរបស់ខ្លួនឱ្យទៅអ្នកដទៃ

    BY Khmernote Media March 30, 2023
    ជៀសវាងក្លាយជាជនរងគ្រោះ នាយកដ្ឋានព័ត៌មានវិទ្យា អំពាវនាវកុំផ្ញើរូបមិនសមរម្យរបស់ខ្លួនឱ្យទៅអ្នកដទៃ

    នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់បងប្អូនកុំផ្ញើរូបអាក្រាតខ្លួនឱ្យទៅអ្នកដទៃ ដោយកន្លងមក ជនល្មើសបានគំរាមជំរិតទារប្រាក់ និងមានករណីគំរាមដើម្បីរំលោភផ្លូវភេទផងដែរ។

    បទល្មើសលួចថតរូបភាព ឬវីដេអូអាសអាភាស និងគំរាមទារប្រាក់ (Sex ExTORTION – SEXTORTION) ឧក្រិដ្ឋជនដាក់ធ្នាក់ បោកប្រាស់មនោសច្ចេតនាជនរងគ្រោះ អូសទាញរួមភេទអនឡាញ បន្ទាប់មកលួចថតរូបភាព ឬវីដេអូជនរងគ្រោះ និងគំរាម ទារប្រាក់ (ការបង់ប្រាក់ច្រើនដំណាក់កាល ឥតឈប់ឈរ)។ បទល្មើសប្រភេទនេះ កំពុងកើតមានឡើងជាច្រើនករណី ក្នុងប្រទេសយើង ក្នុងនោះជនរងគ្រោះភាគច្រើនជាស្ត្រី (សិស្សសាលា ឬឈ្មួញរកស៊ី) និងចំណែកបុរសភាគច្រើនជាបុគ្គលិកក្រុមហ៊ុន ដែលធ្លាក់ក្នុងការឆបោកពី សំណាក់ក្រុមឧក្រិដ្ឋជន ៕

    Share This Post: